• 2021-09-14 09:50:51
  • ព័ត៌មាន

សូមបងប្អូនប្រុងប្រយ័ត្នផង! រសៀលនេះ ទឹកកំពុងជន់លិចខ្លាំងស្ទើរត្រឹមចង្កេះទៅហើយ នៅភូមិ១ ស្រុកស្ទឹងហាវ

  • 2021-09-14 09:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនន់ទឹកភ្លៀង បានជន់លិចភូមិប្រជាពលរដ្ឋ ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ម្តុំដីសម្បទានសង្គមកិច្ច) ក្រោយមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យបរិមាណទឹកភ្លៀងកាន់តែហក់ឡើងជាខ្លាំងក្នុងកម្រិតគួរឲ្យបារម្ភបំផុត។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Huy Bunleng News នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមប្រភពដដែលបានឲ្យដឹងថា តាមប្រសាសន៍របស់លោកអធិការនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពទឹក បានស្រកវិញជាបណ្ដើរៗហើយ និងពុំមានមនុស្សរងគ្រោះថ្នាក់ទេ ដោយក្រុមកម្លាំងអាជ្ញាធរបានសង្គ្រោះ និងរំដោះទៅទីទួលដែលមានសុវត្តិភាព ។

យ៉ាងណាមិញសូមបងប្អូនប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅទីតាំងខាងលើ បង្កើតការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យគ្រប់ពេលវេលា និងត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា ក្នុងករណីណាមួយកើតមានឡើង៕

ប្រភព និងរូបភាព៖ Huy Bunleng News

អត្ថបទដោយ ៖ Su In

មតិយោបល់