• 2021-09-16 05:09:08
  • ព័ត៌មាន

ឡូយបាត់! ចង់ឡើងភ្នំខ្នងផ្សារ តែខ្ជិលស្ពាយឥវ៉ាន់ធ្ងន់ៗ អាចចូលលុយគ្នា ជួលឧទ្ធម្ភាគចក្រដឹកមួយវឹងដល់ភ្លាម

  • 2021-09-16 05:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តខ្លះប្រហែលជាបានដឹង និងខ្លះទៀត ប្រហែលជាមិនទាន់បានដឹងទេ អំពីសេវាកម្មជួលឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុនក្នុងស្រុក អាចដឹកភ្ញៀវទេសចរ ទៅតំបន់ទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា និងមានផ្ដល់សេវាផ្សេងៗជាច្រើនទៀតតាមតម្រូវការរបស់ភ្ញៀវ ។ ជាក់ស្ដែងសេវាដឹកភ្ញៀវទេសចរទៅកាន់តំបន់ភ្នំ កន្លែងកម្សាន្តឆ្ងាយៗទូទាំងប្រទេសតាមមធ្យោបាយធ្វើដំណើរបែប High Class ​ដោយជិះឧទ្ធម្ភាគចក្រ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកដែលមានថវិកាចំណាយច្រើន ។

ចំពោះភ្ញៀវទេសចរដែលចង់ឡើងភ្នំខ្ពស់ៗ តែមិនចង់ហត់នឿយខ្លាំង មិនចង់ចំណាយពេលយូរ ក៏អាចធ្វើតាមដំណើរតាម ឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុន Helistar Cambodia - Helicopter Charter Services ​បានដែរ ។ បើតាមលោក ចាន់ សុភ័ក្ដ្រ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Helistar បានប្រាប់ Sabay ​ថា ចំពោះសេវាកម្មក្រុមហ៊ុន មានទាំងដឹកភ្ញៀវ ទាំងដឹកឥវ៉ាន់ តាមតម្រូវការរបស់ភ្ញៀវ ​ក្នុងករណីភ្ញៀវចង់ដឹកតែឥវ៉ាន់ទេ តម្លៃក៏គិតដូចគ្នាដែរ ។ ចំពោះការដឹកឥវ៉ាន់ គឺឺមើលទៅលើទំហំ និងប្រភេទឥវ៉ាន់របស់ភ្ញៀវតើអាចដាក់បានក្នុងកម្រិតណា ។ ដូច្នេះមានន័យថាបើយើងចង់ដឹកឥវ៉ាន់ជាក្រុម គឺអាចចូលថវិកាគ្នា ឧបមាថាគ្នា ១០នាក់ មានឥវ៉ាន់សមល្មម អាចដាក់បាននោះក្រុមហ៊ុននឹងរៀបចំចាត់ចែងជូនភ្ញៀវភ្លាម ដោយចំណាយពេលដឹកពីភ្នំពេញ ទៅគោលដៅត្រឹមកន្លះម៉ោង ទៅ ១ម៉ោងប៉ុណ្ណោះ ។

សម្រាប់តម្លៃវិញ គឺចាប់ពី ៧០០ដុល្លារក្នុងម្នាក់ តម្លៃនេះ គឺសម្រាប់ការជិះទាំងមនុស្ស រួមជាមួយឥវ៉ាន់ជាប់ខ្លួន ប៉ុន្តែក្នុងករណីភ្ញៀវចង់ដឹកតែឥវ៉ាន់ទេក៏តម្លៃអាចអស់តិចជាងព្រោះឥវ៉ាន់អាចដាក់បានច្រើន បើគ្នាច្រើនចូលលុយគ្នាអាចអស់កាន់តែតិច ។ តម្លៃនេះសម្រាប់តែដឹកទៅតែមួយជើងប៉ុណ្ណោះ ប៉ុន្តែក្នុងករណីភ្ញៀវទៅលេងតំបន់ទេសចរណាមួយ ហើយមកវិញក្នុងថ្ងៃតែមួយ គឺមិនគិតថ្លៃត្រឡប់មកវិញទេ តែរង់ចាំតែ២ម៉ោងប៉ុណ្ណោះ ។ យ៉ាងណាមិញ បើតាមលោក ចាន់ សុភ័ក្ដ្រ ករណីមានភ្ញៀវជួលដឹកឥវ៉ាន់ ភាគច្រើនគឺអ្នកដែលមានការចាំបាច់ខ្លាំង ឬ បន្ទាន់ តួយ៉ាងដូចជាក្រុមអ្នកផ្សងព្រេងដោយជិះរថយន្តមានបញ្ហានៅលើភ្នំ ខ្វះសម្ភារឧបករណ៍ជួសជុល គឺជួលសេវាកម្មដឹកជញ្ជូនតាម ឧទ្ធម្ភាគចក្រ ចំណាយពេលត្រឹមមួយភ្លែតប៉ុណ្ណោះ ។

លោក ចាន់ សុភ័ក្ដ្រ អ្នកគ្រប់គ្រងក្រុមហ៊ុន Helistar

ក្រៅតែពីសេវាកម្មខាងលើក្រុមហ៊ុនក៏មានផ្ដល់សេវាផ្សេងទៀតដូចជា ដឹកអ្នកជំងឺទៅសង្គ្រោះបន្ទាន់ ថត Pre-Wedding ​សេវាជិះកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ។ ចំពោះចំណតវិញភ្ញៀវអាចមកឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ឬ មួយសម្រាប់ភ្ញៀវដែលមានទីធ្លារនៅក្រៅក្រុង ឬ ទីធ្លារនៅជិតផ្ទះធំទូលាយ ទំហំចាប់ពី ៣០ម៉ែត្រឡើង ឧទ្ធម្ភាគចក្រ អាចទៅដឹកបាន ដោយមិនចាំបាច់ធ្វើដំណើរមកពោធិ៍ចិនតុងនោះទេ ៕

មតិយោបល់