• 2021-09-29 09:58:26
  • ព័ត៌មាន

មិននឹកស្មានថាផ្លែដំបងយក្ស នៅទីក្រុងឌូបៃ មានតម្លៃថ្លៃជាងផ្លែឈឺរី ៥ដង

  • 2021-09-29 09:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពលរដ្ឋខ្មែរ កំពុងតែជ្រួលច្របល់បរិភោគរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថា ដើមដំបងយក្ស ឬមានឈ្មោះម្យ៉ាងទៀតថា ជាប្រទាលដៃយក្ស ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meymey Mey បានបង្ហោះកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ ថា នៅឌូបៃ ផ្លែដំបងយក្ស ១គីឡូ មានតម្លៃ ១០ដុល្លារ។

ដើមដំបងយក្ស ជាប្រភេទរុក្ខជាតិ ដែលគេនិយមដាំលម្អខាងមុខផ្ទះ ឬដាក់នៅក្នុងបន្ទប់គេងក្បែរបង្អួច តែមួយរយៈក្រោយនេះបានក្លាយជាចំណីអាហារដែលទាក់ទាញមនុស្សច្រើននាក់ ឱ្យផ្អើលទិញយកមកហូប ដោយជ្រលក់ជាមួយអំបិលម្ទេស។

យ៉ាងណាមិញ តាមរយៈការបង្ហោះវីដេអូនៅក្នុងគណនីហ្វេសប៊ុកខាងលើ ក៏បានរៀបរាប់ពីតម្លៃផ្លែឈើមួយចំនួន នៅក្នុងស្រុកខ្មែរ ដែលមានតម្លៃថ្លៃ ស្របពេលរុក្ខជាតិ១ប្រភេទ ដែលប្រជាជនដាំទុកលម្អខាងមុខផ្ទះ បែរជាមានតម្លៃថ្លៃទៅវិញ។ គណនីហ្វេសប៊ុក Meymey Mey ក៏បានរៀបរាប់ផងដែរពីតម្លៃផ្លែដំបងយក្ស នៅអារ៉ាប់ ដែលក្នុង ១គីឡូ = ១០ ដុល្លា ខណៈផ្លៃ ឈឺរី មានតម្លៃត្រឹមតែ ៤ ដុល្លា ឬ២ដុល្លា (ដោយកន្លែង) តែប៉ុណ្ណោះ។

រុក្ខជាតិមួយចំនួននៅស្រុកខ្មែរ ដែលមិនសូវមានអ្នកចាប់អារម្មណ៌ ក៏ដូចជាគិតថាវាអាចនឹងហូបបាន តែវាក្លាយជាអាហារដែលប្រទេសអ្នកមាន ដូចជាប្រទេស ឌូបៃ យកទៅដាក់លក់នៅទីផ្សារ ក្នុងតម្លៃយ៉ាងថ្លៃបែបនេះ ៕

សូមទស្សនាវីដេអូបន្ថែម

មតិយោបល់