• 2021-09-30 04:58:01
  • ព័ត៌មាន

ស្ថានភាពមិនស្រួលហើយ បើគ្មានការចាំបាច់កុំដើរផ្ដេសផ្ដាស! តួលេខឆ្លងថ្មីចេញថ្ងៃនេះកម្ពុជារកឃើញ ជិត ៩៨០នាក់

  • 2021-09-30 04:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពនៃជំងឺកូវីដ១៩ ហាក់កើនឡើងវិញ ក្នុងអំឡុងពេលកាន់បិណ្ឌ។ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសករណីជំងឺកូវីដ១៩ ក្នុងប្រទេស ដែលកើនឡើងដល់ទៅ ៩៧៨ នាក់ ឆ្លងថ្មី។ ក្នុងនោះអ្នកស្លាប់មានចំនួន ១៧ នាក់ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន ៨១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៦០៥នាក់។

គិតត្រឹមថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១ នេះ កម្ពុជា មានករណីឆ្លងសរុប ១១២,៦៥១ នាក់, ករណីស្លាប់សរុប ២,៣១៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ១៨,៩៨៣នាក់ និងអ្នកជាសះស្បើយសរុប ១០២,៨២៧នាក់៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

មតិយោបល់