• 2021-10-04 03:21:23
  • ព័ត៌មាន

ឆ្ងល់តួលេខអ្នកឆ្លងថ្មីនៅបន្ទាយស្រីដូចជាគ្មានទេ តែម៉េចក៏ឃើញឡានសារ៉ែន អភិបាលស្រុកចុះទៅសួរដឹងរឿងពិតឡើងហួសចិត្ត

  • 2021-10-04 03:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០៣ ខែ តុលា ២០២១ នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី​​ បានបង្ហោះរឿងមួយ ដែលបានកើតឡើងតាមផ្លូវ ក្នុងភូមិព្រះដាក់ ដែលធ្វើឱ្យលោកទប់ជើងមិនជាន់ហ្វ្រាំងឡានឈប់សួរមិនបាន នៅពេលដែលឃើញរថយន្តសងគ្រោះបន្ទាន់មួយគ្រឿង ឈប់ចតនៅខាងមុខផ្ទះពលរដ្ឋដែលមានលក់គ្រឿងហូបខាងមុខផ្ទះ។

លោកអភិបាល ឆ្ងល់ឡើងមកថា របាយការណ៍អ្នកឆ្លងកូវីដ១៩ទូទាំងស្រុក ដូចជាសូន្យ តែម៉េចបានជាមានឡានពេទ្យ ឈប់នៅតាមផ្លូវក្នុងភូមិព្រះដាក់? ដោយមិនអស់ចិត្ត លោកក៏បានឈប់ឡាន ហើយសាកសួរ ក្រោយមកលោកក៏បានដឹងថា តាមពិតគាត់ចូលឆៀងចូលទិញកង្កែបបោប យកទៅហូបបាយថ្ងៃត្រង់សោះ។ ធ្វើស៊ីអារម្មណ៍ អ្នកភូមិ និងម្ចាស់ផ្ទះលក់កង្កែបបោក ពិតមែន បងៗគ្រូពេទ្យយើង៕

មតិយោបល់