• 2021-10-11 02:56:06
  • ព័ត៌មាន

កំពុ​ងរក​ទឹករ៉ែ​ធម្ម​ជាតិ? សាំងតាម៉ង់ មិន​ត្រឹម​តែគ្មានសារធាតុនីត្រាត តែក៏ជួយសម្រួលដល់​ការ​ទល់លាមក

  • 2021-10-11 02:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការពិត ទឹក​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​មនុស្ស ហើយ​​បើយោង​ទៅ​តាម​ក្រុម​ជំនាញ​ជាច្រើន ទឹកត្រូវ​បាន​ចាត់​ទុក​ថា ជា​សារធាតុ​ដ៏សំខាន់​ដែល​រាង​កាយមនុស្ស​ត្រូវ​ការ​ជា​ចាំ​បាច់ បន្ទាប់​ពី​អុក​ស៊ី​សែន​​។ ទម្ងន់ច្រើន​ជាង​ពាក់​កណ្តាល​ក្នុង​រាង​កាយ​មនុស្ស​យើង ផ្សំ​ឡើង​ពី​សា​រធាតុ​ទឹក ហេតុនេះ ការ​ពិសារ​ទឹក​ស្អាត ឬ​ទឹក​ដែលមាន​សារ​ធាតុ​ចិញ្ចឹម​ច្រើន ក៏​ជាផ្នែក​មួយ​​ដ៏សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា មាន​សុខភាពល្អ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ទឹក​បរិសុទ្ធ​ដែល​ផលិត​ចេញពី​រ៉ែ​ធម្ម​ជាតិ សាំងតា​ម៉ង់ (Saint Amand) ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទឹក​រ៉ែ​ធម្ម​ជាតិដ៏​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព ព្រោះ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​រ៉ែ និង​សា​រធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជាច្រើន ពិសេស​គ្មាន​​សារ​ធាតុនីត្រាត​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ឡើយ​។

សាំងតា​ម៉ង់ គឺ​ជា​ទឹក​រ៉ែ​ធម្ម​ជាតិ​ដែលមានភាព​ល្បី​ល្បាញ និង​ពេញ​និយមនៅ​ប្រទេស​បារាំង ហើយ​ទឹក​​បរិសុទ្ធ​នេះ ត្រូវ​បាន​ចែក​ចាយ​លក់ផ្តាច់​មុខ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​អស់​រយៈពេលជិត​២០​ឆ្នាំ​មកហើយ​។ ទឹក​រ៉ែធម្មជាតិសាំងតាម៉ង់ មាន​ភាពល្បី​ល្បាញ​ដោយ​សារ​តែ​ទឹក​នេះ​ត្រូវ​បាន​ចម្រោះពីប្រភព “Artésienne” ដែលមាន​ន័យ​ថា ទឹក​ហូរ​ចេញពី​ធម្ម​ជាតិ​ និង​ត្រូវ​បាន​ការ​ពារពី​ការ​​បំពុល​បរិស្ថាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ មុន​នឹង​ដល់​ដៃ​របស់​លោក​។

ទឹក​រ៉ែ​ធម្ម​ជាតិ​សាំង​តាម៉ង់ ពិត​ជាសក្តិ​សម​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ដែល​ចង់​បាន​សុខភាពល្អ ក៏ដូច​ជា​អ្នក​ចូល​ចិត្ត​ហាត់​កីឡា ដោយ​លោកអ្នក​អាច​ទទួល​ទាន​ក្រោយ​អាហារ ឬ​បំ​បាត់​ការ​ស្រេកទឹក​ ជាដើម​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សាំង​តាម៉ង់ ផ្តល់​អត្ថ​ប្រយោជន៍​ជាពិសេស​សម្រាប់​ស្ត្រីមាន​ផ្ទៃពោះ ធ្វើ​ជា​ទឹក​សម្រាប់​ឆុង​ដោះគោ​ឲ្យ​ទារក និងអ្នក​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​។

សាំង​តា​ម៉ង់ ផ្តល់​អត្ថ​ប្រយោជន៍​ទាំង​នេះ ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​​សារ​ធាតុកាល់​ស្យូម ដែល​ជួយ​ឲ្យ​កុមារលូត​កម្ពស់ល្អ និង​មាន​ធ្មេញ​​រឹង​មាំ សារ​ធាតុ​ម៉ា​ញ៉េ​ស្យូម ដែល​ជួយ​ឲ្យ​កុមារ​គេចផុត​ពី​ជំ​ងឺ​កន្ត្រាក់ ចុក​រោយ​សាច់​ដុំ និង​ជំ​ងឺ​ប្រកាច់​ និង​សារ​ធាតុ​ផ្លអរ៉ាយ ដែល​ជួយ​ឲ្យធ្មេញ​សភ្លឺ​ស្អាត​។

ក្រៅពី​នេះ សាំង​តា​ម៉ង់ ក៏​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ទាំងមនុស្ស​ពេញ​វ័យ កុមារ និង​ស្ត្រីមាន​ផ្ទៃ​ពោះ​ផង​ដែរ ដោយសារ​តែ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ស៊ុល​ហ្វាត ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ថ្លើម ថង់​ទឹក​ប្រមាត់ ជាពិសេស​ជួយ​សម្រួល​ដល់​ការ​បត់​ជើង និង​មិន​ធ្វើ​ឲ្យ​ទល់​លាមក​។

ក្រៅពី​ធ្វើ​ឲ្យ​លោក​អ្នក​ស្រស់ស្រាយ បំ​បាត់​ភាព​តាន​តឹង​ក្នុង​អារម្មណ៍ គេងលក់ស្កប់​ស្កល់ មាន​ក្បាល​ពោះ​រាប​ស្មើ និង​ស្រួល​បត់​ជើង​ធំ ទឹក​រ៉ែ​ធម្ម​ជាតិ សាំ​តាម៉ង់ មិនមាន​សារធាតុនីត្រាត​ឡើយ ដោយសារ​តែ​ភាព​សុទ្ធ​ពី​ធម្ម​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ទាំងមនុស្ស​ធំ និង​កុមារ​មាន​សុខភាពល្អ​​​។

ទឹករ៉ែធម្មជាតិ សាំងតាម៉ង់ជា ពិត​ជាផលិតផលសុទ្ធរបស់ប្រទេសបារាំង អាចពិសាបាន ចាប់ពីក្មេងទើបនឹងកើត រហូត ដល់មនុស្សចាស់ និង​ស្ត្រីមាន​ផ្ទៃ​ពោះ៕

សម្រាប់ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់លេខទូរសព្ទ 088 567 6368 ឬ​តាម​ដាន​ការ​ផ្សព្វផ្សាយ ឬ​ប្រម៉ូសិន​ផ្សេង​ៗ តាម​ផេក Facebook ផ្លូវ​ការ៖ Saint Amand Cambodia

វេបសាយ៖ saint-amand-com

អត្ថបទ៖ In Sopheng

មតិយោបល់