• 2021-10-13 07:49:52
  • ព័ត៌មាន

នេះជាឆ្នាំទី4 ជាប់គ្នាហើយ ដែលស្រាបៀរអង្គរ ឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection

  • 2021-10-13 07:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Monde Selection ដែល​ជាស្ថាប័នគុណភាពអន្តរជាតិ នៅទីក្រុងព្រុចសែល បានផ្តល់ពានរង្វាន់មេដាយមាសដល់ស្រាបៀរ​ អង្គរ បញ្ជាក់ពីគុណភាពល្អបំផុតសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ ២០១៧ ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នាពីស្ថាប័នកំពូលមួយនេះ ដែលជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។

គណៈកម្មការដែលជាអ្នកជំនាញរបស់ស្ថាប័នអន្តរជាតិ Monde Selection បានចំណាយពេលយ៉ាងយូរ ក្នុងការភ្លក្ស និងត្រួតពិនិត្យវិភាគផលិតផលនីមួយៗយ៉ាងហ្មត់ចត់ទាំងលើរសជាតិ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងការវេចខ្ចប់ និងរួមបញ្ចូលទាំង៖

ផ្នែករូបភាព៖ ពណ៌ សំណើម ភាពថ្លា ពពុះ ភាពរលោង។ ភាពទាក់ទាញ (កំណត់សម្គាល់លើក្លិន)៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិនផ្កាហប់ និងក្លិនស្រូវសាឡី រសជាតិ៖ ល្មម ខ្លាំង ល្វីង ផ្អែម។
រសជាតិបន្ទាប់ពីទទួលទាន៖ រសជាតិប្រហើរ ឈ្ងុយជាប់មាត់។ អារម្មណ៍ និងរសជាតិជាប់មាត់៖ កម្រិតជាតិកាបូន ចំណុះ ជាតិហ្គេស ជាតិអាស៊ីត។ ការវេចខ្ចប់ គ្រឿងផ្សំគុណភាពខ្ពស់របស់ស្រាបៀរ អង្គរ ដែលមានដូចជាស្រូវសាលី ផ្កាហប់ និងទឹកដ៏បរិសុទ្ធ បានធ្វើឲ្យអ្នកជំនាញផ្តល់ពិន្ទុខ្ពស់បំផុត រួមទាំងផ្តល់ពានរង្វាន់មេដាយមាសជាសក្ខីភាព។

លោក សោម ចន្ទណារ៉ាត់ ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ បានមានប្រសាសន៍ថា៖ «ការឈ្នះពានរង្វាន់មេដាយមាសលើកទី ៤ ពីស្ថាប័នកំពូល Monde Selection គឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ពួកយើង ដែលនេះជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់នូវរសជាតិ គុណភាព និងរូបរាងរបស់ស្រាបៀរជាតិមួយនេះនៅលើឆាកអន្តរជាតិ។ អតិថិជនដឹងច្បាស់ជាមុនថា នៅពេលពួកគាត់ពិសាស្រាបៀរ អង្គរ ត្រជាក់ៗ ពួកគាត់នឹងទទួលបាននូវភាពស្រស់ស្រាយពីរសជាតិ និងគ្រឿងផ្សំគុណភាពខ្ពស់របស់យើង»​។

អ្នកនិយមពិសាស្រាបៀរអាចជឿជាក់បានថា គ្រប់តំណក់នៃស្រាបៀរ អង្គរ ពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំល្អវិសេស ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយភាពស្រស់ស្រាយ៕

អំពីក្រុមហ៊ុន ខេមប៊្រូវ៖ ក្រុមហ៊ុន ខេមប៊្រូវ គឺជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតតាមស្ដង់ដាអឺរ៉ុប ចាប់តាំងពីដើមទសវត្សរ៍1960។ ខេមប្រ៊ូវ គឺជាក្រុមហ៊ុនសម្ព័ន្ធមួយនៃ កាស៊្បែរ គ្រុប។

លេខទំនាក់ទំនង៖ 023 911 992 Facebook៖ Angkor Beer Official អុីម៉ែល៖ info@angkorbeer.com.kh វេបសាយ៖ http://www.angkorbeer.com.kh/

«ពិសាគ្រឿងស្រវឹង សូមកុំបើកបរ»

មតិយោបល់