• 2021-10-14 01:49:53
  • ព័ត៌មាន

សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ ហត្ថា បន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត

  • 2021-10-14 01:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១៖ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ ហត្ថា បានចុះហត្ថលេខាបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតដើម្បី បន្តភាពជាដៃគូនេះ និងការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូនការការពារហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជា។ តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ បុគ្គលិកផ្នែកលក់ធានារ៉ាប់រង របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ព័ត៌មានលម្អិតអំពីផលិតផលធានារ៉ាប់រងអាយុជីវិត ជូនដល់អតិថិជនរបស់ ធនាគារ ហត្ថា ដើម្បីឲ្យពួកគាត់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ចំពោះការការពារហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ ភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតជាមួយ ធនាគារ ហត្ថា ដែលបានចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៨ បានផ្តល់ភាពជោគជ័យយ៉ាងខ្លាំងដល់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលយើងទទួលបានអត្រាកំណើនសមាសប្រចាំឆ្នាំ (Compound Annual Growth Rate) ប្រមាណ ៦០% ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ។

លោក Loke Kah Meng អគ្គនាយករបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមន្សក្រៃលែង ក្នុងការបន្តភាពជាគូជាមួយ ធនាគារ ហត្ថា។ ភាពជាដៃគូនេះ ផ្តល់ឱកាសឲ្យយើងបន្តការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់ ធនាគារ ហត្ថា តាមរយៈសេវាដ៏គួរឲ្យទុកចិត្តបំផុត និងហិរញ្ញវត្ថុរឹងមាំ។ ឆ្នាំនេះជាគម្រប់ខួបរយៈពេល ៥ឆ្នាំ ដែលក្រុមហ៊ុនយើងបានប្រតិបត្តិការនៅកម្ពុជា។ យើងបានផ្តល់ការការពារជូនប្រជាជនកម្ពុជាជាង ១២ម៉ឺននាក់ (គិតត្រឹមខែតុលា ឆ្នាំ២០២១) ដែលមានទឹកប្រាក់ធានាសរុបជាង ១,៤ពាន់លាន ដុល្លារអាមេរិក។ ជាមួយគ្នានេះ យើងបានទូទាត់សំណងសរុប ស្មើនឹងទឹកប្រាក់ជាង ៣,៣លាន ដុល្លារអាមេរិកផងដែរ»។ លោកអគ្គនាយក បានបន្ថែមទៀតថា៖ «នៅក្នុងឱកាសដ៏រីករាយនេះ យើងមានសេចក្តីរំភើបក្នុងការប្រកាសលក់ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយឈ្មោះ SMILE រីករាយសន្សំ សម្រាប់ ធនាគារ ហត្ថា ទូទាំងប្រទេស ព្រមជាមួយនឹងការបញ្ចុះតម្លៃពិសេសចំនួន ១០០ ដុល្លារអាមេរិក សម្រាប់អតិថិជន ៣០០នាក់ដំបូង»។

ឧកញ៉ា ហួត អៀង តុង ប្រធានអគ្គនាយករបស់ ធនាគារ ហត្ថា ក៏មានប្រសាសន៍ផងដែរថា៖ «ការបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃភាពជាដៃគូ និងកិច្ចសហការរបស់ពួកយើង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា។ ធនាគារ ហត្ថា មានបទពិសោធជិត ៣០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលមានទ្រព្យសកម្មសរុបប្រមាណជាង ១,៨ពាន់លាន ដុល្លារអាមេរិក និងគណនីអតិថិជនជិត ៥០ម៉ឺននាក់ ទូទាំងប្រទេស។ ចក្ខុវិស័យរបស់យើងគឺក្លាយជាធនាគារដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើស ដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ»៕

សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាធានារ៉ាប់រងរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ សូមទាក់ទងទៅកាន់៖ លេខទូរសព្ទ៖ 1800 21 22 88 (ដោយឥតគិតថ្លៃ) អុីម៉ែល៖ info@sovannaphumlife.com គេហទំព័រ៖ www.sovannaphumlife.com

សម្រាប់ព័ត៌មានបន្ថែមពីធនាគារ ហត្ថា សូមទាក់ទងទៅកាន់៖ លេខទូរសព្ទ៖ 1800 21 22 22 (ដោយឥតគិតថ្លៃ) អុីម៉ែល៖ info@hatthabank.com គេហទំព័រ៖ www.hatthabank.com

មតិយោបល់