• 2021-10-14 02:21:25
  • ព័ត៌មាន

ខាងប្រុសបើកកកាយទំនាក់ទំនងពិត ជាមួយអ្នកនាងដេត ម៉ាលីណា ក្រោយធ្លាយពាក្យឈ្លោះប្រតាយប្រតប់គ្នារហូតបើកឡានដេញបុកគ្នា

  • 2021-10-14 02:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តតែឯង បានបើកលឿនជ្រុលហួសទៅបុកមួយទំហឹងចំព្រួញពុះចែកទ្រូងផ្លូវបណ្តាលបាក់អស់មួយកង់ បាក់បង្គោលភ្លើងមួយដើម ចំណែកឯរថយន្តខូចខាតមួយកំណត់មុខយ៉ាងដំណំ ដែលក្នុងនោះ គេដឹងថា អ្នកក្នុងរថយន្តទំនើបម៉ាក Roll Royce ពណ៍ស នោះគឺជា អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។

ទន្ទឹមនេះ នៅថ្ងៃទី១៣ តុលា ២០២១ម្សិលមិញនេះ បានផ្ទុះភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានលើកឡើងថា បើតាមប្រភពព័ត៌មានច្បាស់ការពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ដោយមុនពេលកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍នោះ គឺអ្នកនាង ដេត ម៉ាលីណាម្ចាស់រថយន្ត បានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ នៅកន្លែងហូបអីមួយកន្លែង ដោយបានចោទប្រកាន់បុរសម្នាក់នោះថាជា សាហាយរបស់អ្នកនាង ដេត ម៉ាលីណាថែមទៀតផងមុនទៅបើកបុកទ្រូងផ្លូវ។

ដើម្បីបំភ្លឺរឿងរ៉ាវនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Samka Kit ដែលជាបុរសម្នាក់ត្រូវបានគេចោទប្រកាន់ បានសសេរបង្ហោះ ជាការឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះឲ្យដឹងថា រូបលោក «Samka Kit» គ្រាន់តែបាយជុំគ្នា ជាមួយអ្នកនាង ដេត ម៉ាលីណា និងជាមិត្តនឹងគ្នាជាង១០ឆ្នាំហើយ ហើយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេគឺមានគ្នាច្រើនសប្បាយលក្ខណៈមិត្តភាពសូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «អ្នកបង្កើតរឿងនេះឡើងគេដឹងច្បាស់ណាស់ថាខ្ញុំជាមិត្តនិងនាងតែគេចោទបែបនេះដើម្បីបង្ខូចកេរ្ត៍ឈ្មោះខាងស្រី។ បើកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមកព្រោះតាមផ្លូវមានកាមេរ៉ាច្រើនណាស់លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដើម្បីវាយប្រហាក្រោយខ្នងចឹងថោកទាបណាស់។ ការចោទប្រកាន់ទាំងនោះមានភ័ស្តតាងអ្វីខ្លះ? ឈប់សាងបាបទៅសំលាញ់ព្រោះខ្ញុំឃើញថាបាបទាំងនោះបានតបស្នងឯងវិញច្រើនណាស់ហើយ សង្ស័យអ្វីមកសួរនាំបានកុំធ្វើរឿងថោកទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។ បើចង់សួរនាំតេមកឆ្លើយភ្លាមព្រោះយើងក៏ជាមិត្តនឹងគ្នាដែរតែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហើយទេដឹងព្រោះសំលាញ់ឡើយធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំទើបមិនសួរនាំ។ ហើយសូមផ្តាំទៅអស់លោកសារពត៍មានមួយចំនួនតូចខ្លះផងថាបើច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។ មុនទទួលលុយសំនូកគេគួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរបានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តមរដ្ធមន្រ្តីគួរពិនិតមើលវិជ្ជាជីវៈកូនចៅផងទានកុំអោយខូចឈ្មោះដល់ស្ថាប័នជាតិព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយើងរាល់ថ្ងៃដែរមេត្តាទានជ្រាបដោយក្តីគោរព» ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់