• 2021-10-14 07:09:12
  • ព័ត៌មាន

«ខ្ញុំនឹងក្រោកឈរឡើងវិញ»! ប្រាសាទព្រហ្មកិល អាយុកាលពាន់ឆ្នាំទ្រុឌទ្រោមស្ទើររលំ ទទួលបានការជួសជុលហើយ

  • 2021-10-14 07:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយពិនិត្យឃើញ ប្រាសាទព្រហ្មកិល កំពុងរងការខូចខាត និងមានសភាពទ្រុឌទ្រោមខ្លាំង ដែលមានថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយនោះ អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានដឹកនាំក្រុមការងារដើម្បីធ្វើការជួយជុលជាបន្ទាន់។

ក្រោយពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានដឹកនាំក្រុមការងារធ្វើការជួសជុលជាបន្ទាន់ ប្រាសាទព្រហ្មកិល ដែលកំពុងរងការខូចខាត និងមានសភាពទ្រុឌទ្រោមខ្លាំង ដោយគ្រោងប្រើរយៈពេល១ឆ្នាំក្នុងការជួសជុល។

ក្នុងដំណើរការនៃការជួសជុលនេះដែរ ត្រូវបែងចែកជា៣ដំណាក់កាល៖

ដំណាក់កាលទី១ ៖ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម

ដំណាក់កាលទី២ ៖ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ

ដំណាក់កាលទី៣ ៖ រៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ

មតិយោបល់