• 2021-10-18 05:43:24
  • ព័ត៌មាន

ស្ងាត់ៗសាំងហក់ឡើងថ្លៃ១លីត្រជិត ៥ពាន់ ពលរដ្ឋស្នើសុំក្រសួងជួយពិនិត្យមើលផង

  • 2021-10-18 05:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ តម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃ ថែមទៀតក្នុង១ លីត្រជិត៥ពាន់រៀលផងដែរ។ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ ៤,៣០០ រៀលក្នុង១លីត្រ ប្រេងសាំងស៊ុបពែ១លីត្រ ៤៨៥០រៀល ។ ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៤,០០០រៀលក្នុង១លីត្រ។ ការហក់ឡើងនេះ បាននាំឱ្យមានប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួន និងស្នើសុំឱ្យមានការត្រួតពិនិត្យឡើងវិញ។

តម្លៃលក់រាយប្រេងឥន្ធនៈបានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការហក់ឡើងនេះ បាននាំឱ្យមានប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួន ទាមទារឲ្យក្រសួងពាក់ព័ន្ធពិនិត្យបន្ថែម ចំពោះតម្លៃប្រេងសាំងបន្តឡើងថ្លៃ ។​ ប៉ុន្តែសម្រាប់ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសជូនដំណឹងស្ដីពីតម្លៃប្រេងសាំង​សម្រាប់ថ្ងៃទី១៦​ រហូតដល់ថ្ងៃទី​ ៣១ ខែតុលា​​ ឆ្នាំ២០២១ ក្រសួងអះអាងថា ដោយសារតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ។

បើ​ទោះ​ជា​ក្រសួងពាណិជ្ជកម្ម ​ជូនដំណឹង​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ ប៉ុន្តែក្រសួងបញ្ជាក់​ថាក្នុងសេចក្ដីជូនដំណឹងថា ក្រសួងមិនមានសិទ្ធក្នុងការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួងមាន​ភារកិច្ច​ត្រឹមតែ​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេងឥន្ធនៈ​ទៅតាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​អន្តរក្រសួង​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែជួយសម្របសម្រួលដោយបញ្ចុះតម្លៃលក់រាយប្រេងចំនួន៤សេនដុល្លារក្នុងមួយលីត្រ ជួយសម្រួលទៅដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការរស់នៅ និង ប្រកបរបរប្រចាំថ្ងៃ។ បញ្ហាប្រេងសាំងឡើងថ្លៃ គឺមិនមែនរដ្ឋតម្លើងពន្ធ ឬយកពន្ធបន្ថែមទេ គឺយោងតាមតម្លៃទីផ្សារអន្តរជាតិតែប៉ុណ្ណោះ៕

អត្ថបទដោយ ៖ ស៊ូ​ អីន

មតិយោបល់