• 2021-10-28 08:34:34
  • ព័ត៌មាន

ក្រសួងអប់រំ ចេញសេចក្ដីថ្លែងការមួយពាក់ព័ន្ធ ការក្លែងបន្លំឯកសារជាសាធារណៈជុំវិញការប្រឡងជាប់អូតូ

  • 2021-10-28 08:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានការ ផ្អើលចែករំលែកតគ្នានៅតាមបណ្ដាញទំនាក់ទំនងសង្គមនានា ចំពោះលិខិតមួយដែលផ្សាយក្នុងខ្លឹមសារថា ក្រសួងអប់អប់ កំណត់ឱ្យជាប់ជាស្ថាពរ ន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី ជូនដំណឹងដោយ បដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ដូចមានក្នុងលិខិតនោះ។ នេះបើតាមការផ្សាយក្រសួងអប់រំនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១នេះ។

ក្រសួងបញ្ជាក់ថា ដោយលិខិតនេះ ជាលិខិតក្លែងក្លាយធ្វើឡើងដោយជនខិលខូចដើម្បីបំពុលបរិយាកាសសង្គមតែប៉ុណ្ណោះ។ បើតាមជាក់ស្តែង លិខិតនេះគឺជាលិខិតចាស់ កាលពីឆ្នាំមុន ហើយត្រូវជនខិលខូចយកមកកែបន្លំ ខែ ឆ្នាំ ដើម្បីបំពុលសង្គម និងធ្វើឱ្យសិស្សជាច្រើននាក់មានការយល់ច្រឡំ ស្របពេលដែលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កាន់តែខិតជិតមកដល់។ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសអំពីថ្ងៃ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ គឺនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី