• 2021-12-20 17:36:00
  • ព័ត៌មាន

ដល់​បែក​សំបុក មហាជន​បើក​ភ្នែក​ធំៗ ពេល​ឃើញ​វីឡាចោរ​ស្កឹមស្កៃ ស្ដុកស្ដម្ភ​ហួស​ស្មាន!

  • 2021-12-20 17:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ចម្រុះ​បាន​ដុត​ដៃ​ដុត​ជើង រហូត​បំបែក​សំបុក​ក្រុម​ចោរ​ដ៏​គឃ្លើន​ហ៊ាន​ប្លន់​ជំទាវ អ៊ាន សៀវម៉ី ទាំង​កណ្ដាល​ថ្ងៃ​ចែស​បាន​ហើយ ដោយ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​កណ្ដាល​យប់​ថ្ងៃ​ទី ២០ ធ្នូ​នេះ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច ក្រុម​ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​សរុប​មាន​ចំនួន​ដល់​ទៅ ១២នាក់​ឯណោះ ក្នុង​នោះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang សង្ស័យ​មាន​ជាប់​ពាក់​ព័ន្ធ​ថែម​ទៀត​ផង។

ក្នុង​ចំណាត់​ការ​មិន​ចាំ​ស្អែក​នេះ សមត្ថកិច្ច​បានប្រតិបត្តិការ​ទៅ​ដល់​សំបុក​របស់​ក្រុម​ជន​សង្ស័យ​តែ​ម្ដង​ដែល​មាន​ទីតាំង​នៅ​ក្នុង​បុរី​ប៉េងហួត ផ្លូវ ៦០ម៉ែត្រ។ អ្វី​ដែល​មហាជន​ចាប់​អារម្មណ៍ និង​បើក​ភ្នែក​ធំ​មួយ​រឿង​ទៀត​នោះ គឺ​ថា ក្រុម​ចោរ​មាន​ជីវភាព​មិន​ធម្មតា ដោយ​ពួក​គេ​រស់​ក្នុង​បុរី​សម្រាប់​អ្នក​មាន​ជីវភាព​ខ្ពស់ ហើយ​ផ្ទះ​របស់​ពួក​គេ​ទៀត​សោត ធំ​ស្កឹមស្កៃ ហួស​ស្មាន ខណៈ​ការ​តុបតែង ស្អាត​ដូច​វាំង​ស្ដេច។

ប្រិយមិត្ត​ខ្លះ​លាន់​មាត់ ផ្ទះ​របស់​ចោរ ចង់​ធំ​ជាង​ផ្ទះ​របស់​ជន​រងគ្រោះ​ផង។ នៅ​ពេល​នេះ សមត្ថកិច្ច កំពុង​បន្តនីតិវិធីចំពោះ​មនុស្ស​ដែល​ពាក់ព័ន្ធលើ​អ្នក​​ដែល​ឃាត់​ខ្លួន​បានទាំង១២អ្នក បន្ត​ទៀត ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ពាក់ព័ន្ធ​ពិត​ប្រាកដ៕

រូបភាព៖ ទំព័រ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ

អត្ថបទ៖ ទារិកា

មតិយោបល់