• 2022-02-18 05:19:26
  • ព័ត៌មាន

ជួយប្រាប់បន្តគ្នា! របៀបលេបថ្នាំ ឱ្យត្រឹមត្រូវតាមក្បួនពេទ្យ សម្រាប់មនុស្សពេញវ័យព្យាបាលជំងឺកូវីដនៅផ្ទះ

  • 2022-02-18 05:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការព្យាបាលជំងឺកូវីដ-១៩ ​នៅផ្ទះ សំខាន់បំផុតត្រូវមានចំណេះដឹងលើការប្រើប្រាស់ឱសថក្នុងការព្យាបាល និងរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមក្បួនវេជ្ជបញ្ជា ទើបមិនបង្កឱ្យមានបញ្ហាណាមួយ ។ លោកគ្រពេទ្យមួយរូប មានគណនីហ្វេសបុកឈ្មោះ Kay Channy បានប្រាប់ពីរបៀបប្រើប្រាស់ឱសថសម្រាប់មនុស្សពេញវ័យ ក្នុងការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។

ការព្យាបាលជំងឺកូវីដ កម្រិតស្រាលនៅផ្ទះចំពោះមនុស្សពេញវ័យ៖

១/លេបថ្នាំតាមអាការៈរោគសញ្ញា

ថ្នាំដែលត្រូវមាន៖

  • Doliprane ឬ Paracétamol500mg លេបម្តង ១-២គ្រាប់ ៣-៤ដងក្នុងមួយថ្ងៃ បើក្តៅខ្លួន ឬឈឺក្បាល
  • VitaminC1000mg លេប ឬឆុងទឹក ១គ្រាប់ ១ដងក្នុងមួយថ្ងៃ ដើម្បីបង្កើនប្រព័ន្ធការពាររាង្គកាយឱ្យរឹងមំា
  • Bromhexine8mg លេបម្តង១គ្រាប់ ៣ដង ក្នុងមួយថ្ងៃ ឬ Cetirizine10mg លេបម្តង ១គ្រាប់ ១ដង ក្នុងមួយថ្ងៃ ករណីក្អក
  • Molnupiravir200mg លេបម្តង ៤គ្រាប់ ២ដងក្នុងមួយថ្ងៃ ថ្នាំប្រឆាំងវីរុីស (លេបរយៈពេល៥ថ្ងៃ)
  • ករណីតឹងច្រមុះខ្លាំង ប្រើម៉ាសុីនស្ពុង ដើម្បីបន្ថយ

២/ ពិសារទឹកក្តៅ ឬ ទឹកធម្មតាឱ្យបានច្រើន

៣/ លំហាត់ប្រាណជាប្រចាំយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ

៤/ ញុំា និង គេង ឱ្យបានគ្រប់គ្រាន់

មតិយោបល់