• 2022-02-23 04:23:12
  • ព័ត៌មាន

ពេទ្យផ្ដាំច្បាស់ៗ! អ្នកព្យាបាលកូវីដនៅផ្ទះ ធ្វើតេស្តរហ័សអវិជ្ជមាន មិនមែនបានន័យថាជាសះស្បើយទេ នេះជាមូលហេតុ

  • 2022-02-23 04:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើតេស្តរហ័សគឺជាវិធីសាស្ត្រមួយ ដើម្បីតាមដានថា តើអ្នកបានឆ្លងវីរុសកូវីដ-១៩ ​ឬក៏អត់ ហើយប្រសិនបើឆ្លង តេស្តរហ័សនេះក៏ត្រូវបានគេប្រើដើម្បីតាមដានថា បានជាសះស្បើយហើយឬនៅ។ យ៉ាងណាមិញបើតាមការបញ្ជាក់ពីគ្រូពេទ្យជំនាញបានប្រាប់ច្បាស់ៗថា ក្រោយការព្យាបាលជំងឺកូវីដ១៩ បានធូរស្បើយ ហើយអ្នកបានធ្វើតេស្តរហ័សឃើញអវិជ្ជមាន មិនមែនបានន័យថា អ្នកលែងមានជំងឺកូវីដ-១៩ នោះទេ។

តាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត Titiya Sea ដែលជាគ្រូពេទ្យជួរមុខមួយរូបដែរនោះបានបញ្ជាក់ច្បាស់ៗថា សម្រាប់អ្នកព្យាបាលតាមផ្ទះ សូមបញ្ចាក់ Rapid test អវិជ្ជមានមិនមែនបានន័យថាអ្នកគ្មានជំងឺ COVID នោះទេ ព្រោះបន្ទាប់ពីអ្នកឆ្លងបាន ១សប្ដាហ៍នឹងបាត់អាការៈ Rapid test នឹងអវិជ្ជមាន(ចាប់លែងបាន) ប៉ុន្តែ PCR នៅតែបញ្ជាក់ថាអ្នកមាន Virus COVID-19 ។

រូបតំណាង

តាមន័យខាងលើ លោកគ្រូពេទ្យចង់សំដៅថាបើអ្នក វិជ្ជមានថ្ងៃទី១ ហើយ ៧ថ្ងៃក្រោយមកឃើញអវិជ្ជមានវិញ កុំទាន់គិតថាខ្លួនឯងជា ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ហាមចេញពីផ្ទះ ។ ដូច្នេះថ្វីដ្បិតអ្នកធ្វើតេស្តរហ័សអវិជ្ជមានយ៉ាងណាក៏ដោយ សូមបន្តតាមដានអាការៈរហូតដល់រយៈពេល ១៤ថ្ងៃទៀត ទើបអាចបញ្ជាក់ច្បាស់ថា អ្នកពិតជាបានជាសះស្បើយពិតមែន៕

មតិយោបល់