• 2022-02-23 07:30:35
  • ព័ត៌មាន

ចេញអាការសង្ស័យតេស្តទៅឃើញក្រហម ២ឆ្នូត គឺកូវីដ តែបើ ១ឆ្នូត មានន័យថាឆ្លងមេរោគមួយនេះវិញ

  • 2022-02-23 07:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា ការធ្វើតេស្តរហ័សទោះបីជាឆ្លងជំងឺផ្ដាសាយធម្មតា ពេលតស្តទៅដឹងតែឃើញវិជ្ជមានកូវីដ-១៩ ហើយ។ យ៉ាងណាមិញការយល់ឃើញបែបនេះគឺមិនត្រឹមត្រូវនោះទេ ប្រសិនបើចេញអាការសង្ស័យ អ្នកបានធ្វើតេស្តរហ័ស ឃើញលទ្ធផលក្រហម ២ឆ្នូត នោះបញ្ជាក់ថា អ្នកបានឆ្លងមេរោគកូវីដ-១៩ យ៉ាងច្បាស់ណាស់។ ប៉ុន្តែប្រសិនបើលទ្ធផលតេស្តរហ័ស មិនបង្ហាញលទ្ធផលក្រហម ២ឆ្នូតទេ គឺមានន័យថា អ្នកឆ្លងមេរោគផ្ដាសាយ ឬ មេរោគដទៃ។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

ក្នុងករណីការតេស្តរហ័សបង្ហាញលទ្ធផលវិជ្ជមានសូមប្រញាប់រាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរ ដើម្បីទទួលបានការណែនាំ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាចំណុចទាំង ៨ សម្រាប់អ្នកព្យាបាលជំងឺកូវីដ១៩តាមផ្ទះ ត្រូវដឹង និងអនុវត្តជាដាច់ខាត៖

១. ស្នាក់នៅបន្ទប់ដាច់ដោយឡែក ពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ។

២.ពាក់ម៉ាស លាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។

៣.បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន

៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ។

៥. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

៦. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។

៧. ប្រើប្រាស់សម្ភារដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូ និងទឹកឱ្យបានត្រឹមត្រូវ។

៨. វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

មតិយោបល់