• 2022-03-18 02:25:00
  • ព័ត៌មាន

គំរូមិនល្អ! ចតរថយន្តនៅលើការ៉ូឡាគ្មានសណ្តាប់ធ្នាប់ហើយ បោះសំបកកំប៉ុងមកក្រៅទៀត

  • 2022-03-18 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចចាប់ក្ដាមដាក់ចង្អេរខេត្តព្រះសីហនុដោយមើលឃើញពីការចតយានយន្តយ៉ាងអាណាធិបតេយ្យនៅតែបន្តកើតមាននៅតាមដងផ្លូវ ដោយមិនខ្វល់ពីការផលប៉ះពាល់ ហើយផ្គើននឹងសេចក្ដីណែនាំរបស់អាជ្ញាធរ ដែលកត្តាទាំងនេះហើយគឺជាការខុសឆ្គង និងផ្ទុយនឹងច្បាប់ ហើយប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ។

តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា មានរថយន្តមួយគ្រឿងចតនៅលើផ្លូវនៅទីលានតេជោគ្មានសណ្តាប់ធ្នាប់ហើយ បោះសំបកកំប៉ុងមកក្រៅទៀត ។ រឿងចតឡានគឺខុសហើយ រឿងចោលសំរាមអនាធិបតេយ្យគឺខុសមួយទៀត ហើយចំណតសម្រាប់រថយន្ដមាន ហេតុដូច្នេះសូមមេត្តាយករថយន្តទៅចតទីតាំងចំណតឱ្យបានត្រឹមត្រូវ ។ កន្លងមកជាវិធានការរបស់រដ្ឋបាលក្រុងព្រះសីហនុបានចុះពិនិត្យ និងមានវិធានការស្ទួចឡានដែលចតគ្មានសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាក្រុងទៀត ដូចភ្លៀងរលឹម។ ដោយឡែកឃើញថា រថយន្តចត ឬឈប់ នៅតែមានជាបន្តបន្ទាប់បើទោះបី អាជ្ញាធរដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ។

សូមរំឭកខ្លះពីកន្លែងដែលអ្នកបើកបរមិនគួរឈប់ ឬចតយានជំនិះរបស់ខ្លួនដោយផ្អែកតាមមាត្រា២៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥។សម្រាប់អ្នកល្មើសនឹងចំណុចក្នុងមាត្រា២៣នេះ សម្រាប់រថយន្តធុនស្រាលត្រូវពិន័យជាប្រាក់២៥ ០០០រៀល និងរថយន្តធុនធំពិន័យជាប្រាក់៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចារាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ត្រង់មាត្រា៦ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់