• 2022-04-08 04:00:00
  • ព័ត៌មាន

ពិនិត្យ គឺពិនិត្យឱ្យច្បាស់! ឯកឧត្តម គួច ចំរើន ឡើងលើបល្ល័ង្គកម្ពស់ជិត៧ម៉ែត្រដោយផ្ទាល់ ពិនិត្យការដំឡើងរូបបដិមាព្រះថោងនាងនាគ

  • 2022-04-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិនិត្យ គឺពិនិត្យឱ្យច្បាស់ ឱ្យជាក់លាក់ ដើម្បីប្រាកដថាគ្រប់យ៉ាងដំណើរការបានដោយរលូន និងជោគជ័យ ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឡើងលើបល្ល័ង្គតម្កល់រូបសំណាក «ព្រះថោងនាងនាគ» ដោយផ្ទាល់ កម្ពស់ជិត៧ម៉ែត្រ ។

ដើម្បីពន្លឿនការដំឡើងរូបសំណាក ព្រះថោងនាងនាគ ដែលជារូបបដិមាតំណាងទី៣សម្រាប់ខេត្តព្រះសីហនុ ដែលជារូបសំណាកដ៏ធំមហិមា មានកម្ពស់រហូតដល់២១ម៉ែត្រ ឯកឧត្តម គួច ចំរើន ឡើងពិនិត្យដំណើរការតំឡើងដោយផ្ទាល់ នៅលើបល្ល័ង្គតម្កល់កម្ពស់ប្រមាណជាង ៦,៣៤ម៉ែត្រ ដើម្បីពិនិត្យឱ្យច្បាស់ប្រាកដផ្ទាល់ខ្លួន។

ឯកឧត្តម គួច ចំរើន តែងតែមានទំនូលខុសត្រូវការងារ និងដើម្បីពន្លឿនការដំឡើងរូបសំណាក «ព្រះថោងព្រះនាងនាគ» ឱ្យហើយមុនចូលឆ្នាំខ្មែរប្រពៃណីជាតិតាមផែនការ ដើម្បីប្រជាជនខេត្តព្រះសីហនុ ដែលគាត់រង់ចាំយូរមកហើយពី ក្រុមនរៈសិង្ហសិល្បៈខ្មែរ ។

សូមជម្រាបថា រូបសំណាក ព្រះថោងនាងនាគខ្មែរ ដ៏ធំសម្បើមរៀបរាប់ពីកំណើតនគរខ្មែរ គឺព្រះថោងតោងស្បៃនាងនាគ ជាកំណើតនៃអារ្យធម៌ខ្មែរនគរគោកធ្លកដែលគេឃើញមានតរៀងមក ក្នុងពិធីៀបអាពាហ៍ពិពាហ៍ខ្មែរមកដល់សព្វថ្ងៃ ពេលនេះបានក្លាយជារូបសំណាកនិមិត្តរូបរបស់ខេត្តព្រះសីហនុហើយ ។ ដោយឡែកដើម្បីជាការអបអរសមិទ្ធផលដ៏ត្រចះត្រចង់មួយនេះ ឯកឧត្តម គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនសាងសង់និងដំឡើងរូបសំណាក «ព្រះថោងព្រះនាងនាគ» ខិតខំធ្វើយ៉ាងណាដំឡើងឲ្យបានឆាប់រហ័សតាមការគ្រោងទុក ។ អាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញថារូបសំណាកដ៏អស្ចារ្យធំសម្បើមមួយនេះ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ៕

ប្រភព៖ ផេកប្រជាជន ខេត្តព្រះសីហនុ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់