• 2022-04-22 05:06:05
  • ព័ត៌មាន

ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង ដើមត្នោតយើង អត្តសញ្ញាណយើង

  • 2022-04-22 05:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមត្នោត ត្រូវបានដាំដុះយ៉ាងច្រើនឥតគណនានៅកម្ពុជាយើងអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជាពិសេសនៅតាមជនបទ។ តាមឈ្មោះវិទ្យាសាស្ត្រ រុក្ខជាតិប្រភេទនេះត្រូវបានគេស្គាល់ជាទូទៅថា Borassus Flabellifer តែជាភាសាខ្មែរហៅថា “ដើមត្នោត”។ ដោយសារផ្តល់អត្ថប្រយោជន៍ជាច្រើនរាប់មិនអស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដើមត្នោត ត្រូវបានចាត់ទុកជាដើមឈើតំណាងជាតិ។

ស្រាបៀ អង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ មានមោទកភាពដែលត្រូវបានចាត់ទុកជា “ស្រាបៀយើង” និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងវប្បធម៌ និងគុណតម្លៃរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស ដោយសារមានឈ្មោះ និងរូបភាពដ៏លេចធ្លោនៃប្រាសាទអង្គរវត្តរំលេចនៅលើឡូហ្គោ។ ដូច្នេះហើយបានជា ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ មានក្តីសោមនស្សរីករាយក្នុងការជ្រើសរើសដើមត្នោតជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណជាតិខ្មែរបួនផ្សេងទៀតសម្រាប់យុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” របស់ស្រាបៀអង្គរនៅទូទាំងប្រទេស។

លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលស្រាបៀ អង្គរ បានលើកឡើងថា «ដើមត្នោត ដុះនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង វប្បធម៌ខ្មែរ។ ប្រជាជនកម្ពុជាស្គាល់រុក្ខជាតិនេះយ៉ាងច្បាស់ ហើយអ្វីៗទាំងអស់នៅលើដើមត្នោតសុទ្ធតែមានប្រយោជន៍ស្ទើរមិនគួរឱ្យជឿ។ ក្នុងនាមជាម៉ាកយីហោដ៏ល្បីមួយនៅកម្ពុជា យើងចង់លើកស្ទួយអត្តសញ្ញាណខ្មែរ និងរំលេចនូវអ្វីដែលធ្វើឱ្យខ្មែរមានគុណតម្លៃ ព្រមទាំងបំផុសគំនិតយុវជនឱ្យចេះស្រឡាញ់ដើមត្នោត និងស្រឡាញ់បរិស្ថានទាំងមូល»។

ដើមត្នោត ដុះលូតលាស់យ៉ាងរឹងមាំ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរទាំងអស់តាំងពីគល់ដល់ចុង។ ដើមត្នោត ប្រើសម្រាប់ធ្វើទូក ការងារសាងសង់ អគារ របង ប្រដាប់ប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ វត្ថុ អនុស្សាវរីយ៍ ឧបករណ៍ភ្លេង ក៏ដូចជាគ្រឿងតុទូជាដើម។ ផ្លែត្នោតខ្ចី អាចធ្វើជាបន្លែសម្រាប់ស្ល ឬធ្វើបង្អែម ឯផ្លែទុំ អាចយកទៅធ្វើចាហួយ ឬធ្វើនំ។

ចំណែកផ្កាវិញ អាចផលិតជាទឹកត្នោត និងស្ករត្នោតបានច្រើន។ ទឹកត្នោត មានពីរប្រភេទ៖ ទឹកត្នោតផ្អែម និងទឹកត្នោតជូរ។ ទឹកផ្អែម គឺជាទឹកដែលយកចេញពីផ្កាតោ្នត។ ទឹកត្នោតផ្អែម អាចញ៉ាំបានដូចទឹកអំពៅដែរ ហើយវាអាចចម្រាញ់ធ្វើជាស្ករត្នោតទៀតផង។ បើយើងទុកវាចោលច្រើនម៉ោងនៅក្នុងបន្ទប់ក្នុងសីតុណ្ហភាពណាមួយ វានឹងក្លាយទៅជាទឹកត្នោតជូរ វាស្រដៀងនឹងស្រាដែរ។

ជាងនេះទៅទៀត ស្លឹកត្នោត អាចត្បាញជាកន្ទេល ផ្លិត កន្ត្រក ស្លឹកប្រក់ដំបូល ជញ្ជាំង ឆ័ត្រ សម្ភារៈសម្រាប់សរសេរជំនួសក្រដាស ខ្សែចង គ្រឿងតុបតែងលម្អក្នុងពិធីសាសនា រុំ និងខ្ចប់អាហារជាដើម។

លោក ច័ន្ទណារ៉ាត បានបញ្ជាក់ថា «អរគុណចំពោះអត្ថប្រយោជន៍យ៉ាងច្រើនឥតគណនាទាំងនេះ ដែលបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរតាំងពីដើមរៀងមក។ ដើមត្នោតបានស្ថិតនៅក្នុងក្រអៅបេះដូងខ្មែរជាប់ជានិច្ច។ បើយើងប្រៀបធៀបដើមត្នោតទៅនឹងមនុស្សវិញ យើងអាចឃើញថាវាគឺជាប្រភេទមនុស្សដែលដែលមានចិត្តទូលាយ អត់ធ្មត់ និងស្រឡាញ់សន្តិភាព ពិតប្រាកដណាស់ជាសមាជិកដ៏មានតម្លៃនៃសហគមន៍"។

លោកបន្តថា «ដើមត្នោត ជាព្រលឹងជាតិ និងអត្តសញ្ញាណដ៏សំខាន់របស់យើង ដូច្នេះ យើងត្រូវរួមគ្នាការពារធនធានធម្មជាតិនេះ និងលើកទឹកចិត្តកសិករខ្មែរ ក៏ដូចជាយុវជនជំនាន់ក្រោយឱ្យដាំដើមត្នោត និងដើមឈើផ្សេងៗឲ្យបានច្រើននៅក្នុងសហគមន៍របស់ខ្លួន។ ដើមត្នោត មានកម្ពស់ខ្ពស់ និងអាយុកាលវែង។ ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង។ ដើមត្នោតយើង អត្តសញ្ញាណយើង!» ដើមត្នោត មិនត្រឹមតែតំណាងឱ្យព្រលឹងជាតិ និងទឹកដីប៉ុណ្ណោះទេថែមទាំងធ្វើឱ្យទេសភាពប្រទេសកម្ពុជាមានភាពស្រស់ស្អាតទៀតផង។ យុទ្ធនាការនេះ នឹងក្លាយទៅជា ចលនាប្រវត្តិសាស្ត្រថ្មីមួយទៀតដើម្បីបំផុសស្មារតីមនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងពីសារសំខាន់នៃដើមត្នោត និងចូលរួមលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណយើង។

ផលិតដំបូងក្នុងឆ្នាំ១៩៩២ ស្រាបៀអង្គរ គឺជាផលិតផលកំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

មតិយោបល់