• 2022-04-29 09:37:57
  • ព័ត៌មាន

លើក​នេះ​កាន់​តែ​វីវរហើយ! មាន​​ដំណឹង​ថា ពូទីន អាច​នឹង​ប្រកាស​សង្គ្រាម​លោក​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

  • 2022-04-29 09:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន អាចប្រកាសសង្រ្គាមពិភពលោកថ្មីនៅប៉ុន្មានថ្ងៃខាងមុខ។

លោក Ben Wallace បាននិយាយថា មេដឹកនាំរុស្សីអាចចាប់ផ្តើមចលនា “មហាជន” និងប្រើប្រាស់ ខែ​ឧសភា ដើម្បីប្រកាសសង្រ្គាមលើ “ណាស៊ី” របស់ពិភពលោក។លោកពូទីនបានចាប់ផ្តើមការលុកលុយរបស់រុស្សីទៅលើអ្នកជិតខាងរបស់ខ្លួនកាលពីថ្ងៃទី 24 ខែកុម្ភៈដោយនិយាយថាវាជាប្រតិបត្តិការពិសេសមួយដើម្បីកម្ចាត់អ៊ុយក្រែនពីពួកណាស៊ី។

ចាប់តាំងពីពេលនោះមក ទីក្រុងនានារបស់អ៊ុយក្រែនត្រូវបានវាយលុកដោយការបាញ់ផ្លោងនៅក្នុងសមរភូមិដែលរដ្ឋមន្ត្រីរដ្ឋាភិបាល Liz Truss បាននិយាយថា អាចបន្តរយៈពេល 10 ឆ្នាំ។

ហើយនៅចំពោះមុខលោកខាងលិចដែលផ្តល់ប្រាក់ និងសព្វាវុធដល់អ៊ុយក្រែន រុស្ស៊ី បានលើក​ពី​សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជា​ការគំរាមកំហែង​ចំពោះ​អ្នក​ផ្ដល់​ជំនួយ​ទាំង​នោះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា​សង្គ្រាម​នុយក្លេអ៊ែរ គ្រោះថ្នាក់គឺធ្ងន់ធ្ងរណាស់។

ឥឡូវនេះលោក Wallace បានប្រាប់ LBC ថាលោក Putin បាន "បរាជ័យ" នៅក្នុងគោលបំណងភាគច្រើនរបស់គាត់នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ដែល​គាត់​ប្រកាស​ថា​ជា សង្រ្គាមលើ "Nazis របស់ពិភពលោក" ។

មន្ត្រី​របស់​ចក្រភព​អង់គ្លេសថ្លែងថា ​៖ «ខ្ញុំ​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ. . . ថា​គាត់​ប្រហែល​ជា​នឹង​ប្រកាស​នៅ​ថ្ងៃ​ឧសភា​ថា “ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​ណាស៊ី​របស់​ពិភពលោក ហើយ​យើង​ត្រូវ​ការ​ប្រមូល​ប្រជាជន​រុស្ស៊ី​ជា​ច្រើន​ថែម​ទៀត!”។

លោក​បាន​បន្ត​ថា​៖ «​លោក​ពូទីន ដែល​បាន​បរាជ័យ​ក្នុង​គោលបំណង​ស្ទើរតែ​ទាំងអស់ អាច​នឹង​ស្វែងរក​ការ​បង្រួបបង្រួម​នូវ​អ្វី​ដែល​គាត់​កំពុង​ជួប...គឺ​វា​ដូច​ជាប្រភេទ​នៃការលូតលាស់មហារីកនៅក្នុងប្រទេស។ យើងត្រូវតែជួយប្រជាជនអ៊ុយក្រែនឱ្យមានប្រសិទ្ធភាព!”។

រថក្រោះរាប់សិបគ្រឿងនឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសនានាចាប់ពីហ្វាំងឡង់រហូតដល់ម៉ាសេដូនខាងជើងនៅរដូវក្តៅនេះ ក្រោមផែនការដែលត្រូវបានពង្រឹងចាប់តាំងពីការឈ្លានពានអ៊ុយក្រែន។ ក្រសួងការពារជាតិ (MoD) បាននិយាយថា សកម្មភាពនេះត្រូវបានគ្រោងទុកជាយូរមកហើយ ប៉ុន្តែវាត្រូវបានពង្រឹងចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីចុងខែកុម្ភៈ។

យន្តហោះ រថក្រោះ កាំភ្លើងធំ និងរថពាសដែក នឹងចូលរួមសមយុទ្ធនៅទូទាំងទ្វីបអឺរ៉ុប ដោយការដាក់ពង្រាយចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថានឹងកើនឡើងដល់កម្រិតកំពូលនៃបុគ្គលិកប្រហែល 8,000 នាក់ ដែលប្រតិបត្តិការនៅចន្លោះខែមេសា និងខែមិថុនា៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ទារិកា

មតិយោបល់