• 2022-05-11 02:08:11
  • ព័ត៌មាន

នៅ​ថ្ងៃ​នេះ​មាន​ដំណឹងថា NATO ដាក់ពង្រាយប្រព័ន្ធការពារ​ដែន​អាកាស​ការពារ​រដ្ឋសមាជិក​ថែម​ទៀត​ហើយ!

  • 2022-05-11 02:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រួយ​បារម្ភ​ពី​រីករាលដាល​នៃ​សង្គ្រាម​រុស្សី​លុកលុយ​លើ​អ៊ុយក្រែន ដែល​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន អង្គការ​មហា​អំណាច​យោធា Nato បាន​ប្រកាស​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទៅ​ព្រំដែន​ប្រទេស​ជា​សមាជិក។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Nato បាន​ឲ្យ​ដឹង​ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនតម្រូវការសម្រាប់ជំហរការពារដ៏រឹងមាំ។ ដូច្នេះ​ហើយ កងកម្លាំងការពារដែនអាកាស និងមីស៊ីលមកពីប្រទេសហូឡង់ និងអាល្លឺម៉ង់ ត្រូវ​បានដាក់ពង្រាយប្រព័ន្ធមីស៊ីលពីដីទៅអាកាស Patriot ទៅកាន់ប្រទេសស្លូវ៉ាគី ដែលជាប់ព្រំដែនអ៊ុយក្រែន។

ការណ៍​នេះ គឺ​ដើម្បីពង្រឹងសមត្ថភាពការពារនៅភាគខាងកើតនៃសម្ព័ន្ធមិត្តណាតូ។ ប្រព័ន្ធការពារដែលមានមូលដ្ឋានលើដីទាំងនេះនឹងជួយការពារព្រំដែនរបស់ណាតូ ការពារស្លូវ៉ាគី ពីការគំរាមកំហែងដោយមីស៊ីល។

Nato បញ្ជាក់​ថា ប្រព័ន្ធ Patriot នឹងរួមចំណែកធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដល់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា របស់ណាតូ លើក​កម្ពស់​បណ្តាញ​ឧបករណ៍​ចាប់​សញ្ញា និង​គ្រប់​គ្រង ការពារ​គ្រឿង​យោធោបករណ៍។

ជាមួយ​គ្នា សម្ព័ន្ធមិត្ តបានធ្វើការហ្វឹកហ្វឺនរួមគ្នាជាមួយនឹងប្រព័ន្ធនេះ​តាំង​ពីខែមេសា ដែល​មាន​កង​កម្លាំង​មាន​មូលដ្ឋាន​នៅ​លើ​ដី និង​យន្តហោះចម្បាំង ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ខ្លួន​របស់ Nata ក៏ដូច​ជា​រដ្ឋ​សមាជិក។

ក្រៅ​ពី​ការ​ពង្រឹក​ប្រព័ន្ធ​ការពារ​ខ្លួន Nato ក៏​ពង្រឹង​សមត្ថភាព​ឆ្លើយ​តប​ផង​ដែរ ដែល​អង្គការ​មហាអំណាច​យោធា ថ្មី​ៗ​នេះ​ទើប​បាន​បញ្ចេញ​របាយការណ៍​មួយ​ថា ខ្លួន​មាន​យន្តហោះ​ចម្បាំង​ជាការ​ចូល​រួម​ចំណែក​របស់​រដ្ឋ​សំខាន់​ជា​សមាជិក​ដល់​ទៅ ៣០​គ្រឿង ដែល​ត្រៀម​ជា​និច្ច និង​អាច​ចេញ​សកម្មភាព​ឆ្លើយ​តប​ពេល​ណា​ក៏បាន ក្នុង​បុព្វហេតុ​ការពារ​បណ្ដា​រដ្ឋ​ជា​សមាជិក​ពី​ហានិភ័យ​ណា​មួយ។

ចាប់​តាំង​ពី​ការ​កើត​ឡើង​នូវ​ការ​លុកលុយរបស់​រុស្សី​មក​លើ​អ៊ុយក្រែន​មក បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​រដ្ឋ​ជា​សមាជិក Nato មួយ​ចំនួន​ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន ដែល​អាច​ថា សង្គ្រាម​អាច​រាលដាល​ទៅ​ដល់​ទឹកដី​របស់​ខ្លួន។ ស្ថានភាព​នេះ Nato បាន​ពង្រឹង​ទាំង​ប្រព័ន្ធ​ការពារ​ខ្លួន និង​សមត្ថភាព​ឆ្លើយ​តប ព្រម​ជាមួយ​ការ​ផ្ញើ​សារ​ជា​រឿយ​ៗ​ថា ខ្លួន​នឹង​ធ្វើ​សកម្មភាព​ភ្លាម​ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​ណា​មួយ​របស់​ខ្លួន រង​ការ​វាយ​ប្រហារ៕

អត្ថបទ៖ ទារិកា

មតិយោបល់