• 2022-05-25 08:26:03
  • ព័ត៌មាន

ផ្គើនមែន! កូរ៉េខាងជើង បាញ់មីសុីលផ្លោង៣គ្រាប់ ជូនដំណើរប្រធានាធិបតីអាមេរិក ចាកចេញពីតំបន់អាសុី

  • 2022-05-25 08:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនបីគ្រាប់កាលពីព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

អាជ្ញាធរក្រុងសេអ៊ូលបាននិយាយថា មីសុីលត្រូវបានបាញ់ក្នុងលំហអាកាសពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង។ ការបាញ់មីសុីលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីបានជួបជាមួយសម្ព័ន្ធមិត្ត និងប្តេជ្ញាថានឹងពង្រឹងវិធានការដើម្បីរារាំងកូរ៉េខាងជើង។

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោងជាច្រើនគ្រាប់ តាំងពី​ដើម​ឆ្នាំ​២០២២នេះ។ ប្រទេសជប៉ុនបានបញ្ជាក់ថា យ៉ាងហោចណាស់កូរ៉េខាងជើងបាញ់បង្ហោះមីសុីលចំនួន២គ្រាប់ បានកើតឡើងប៉ុន្តែបានទទួលស្គាល់ថា ប្រហែលជាបានបាញ់ច្រើនជាងនេះទៅទៀត៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់