- 2022-06-06 03:37:02
- ព័ត៌មាន
ភ្ញាក់ផ្អើល! ត្រឹម ៤ខែដើមឆ្នាំ ២០២២ កម្ពុជា មានយានយន្តអគ្គីសនីចុះបញ្ជីកើនជាង ៦០០%
- 2022-06-06 03:37:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ត្រឹម ៤ខែដើមឆ្នាំ ២០២២ កម្ពុជា មានយានយន្តអគ្គីសនីចុះបញ្ជីកើនជាង ៦០០%
ចន្លោះមិនឃើញ
តាមផែនការជំរុញការប្រើប្រាស់យានយន្តប្រើប្រាស់ថាមពលអគ្គីសនីឆ្នាំ ២០៥០ កម្ពុជាសម្រេចបានការចុះបញ្ជីយានយន្តប្រភេទនេះ កើនដល់ ៦០០% ដោយគិតត្រឹមរយៈពេល ៤ខែដំបូងនៃដើមឆ្នាំ ២០២២ ប៉ុណ្ណោះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី“MPWT LIVE SHOW” ថ្មីៗនៅទីស្ដីការក្រសួង ក្រោមប្រធានបទ "ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា" បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការ ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក។
ក្នុងកិច្ចការនេះ ឯកឧត្តមបានបន្ថែមថា ក្រសួងបាន ខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% ព្រមទាំងម៉ូតូ៧០% នៅឆ្នាំ២០៥០។
ក្នុងន័យនេះ កម្ពុជាសម្រេចបានលទ្ធផលល្អក្នុងជំហានដំបូងនៃគោលនយោបាយខាងលើ។ តាមរបាយការណ៍ ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង។ តួលេខនេះ មានការកើនឡើង ៦០០% ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បន្ថែមពីលើនេះ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។
យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕