• 2022-06-11 13:26:02
  • ព័ត៌មាន

ធនាគារ ព្រីនស៍ កំពុងធ្វើយុទ្ធានាការផ្តល់ជូនការប្រឹក្សាលើសេវាបង់ផ្តាច់ឥណទានគេហដ្ឋានដល់កន្លែង នៅបុរីសម្បត្តិមានហេង 3 គម្រោងទី2 (ព្រែកឯង)

  • 2022-06-11 13:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ភ្នំពេញ ថ្ងៃទី11 ខែមិថុនា ឆ្នាំ2022] នៅចុងសប្តាហ៍នេះ ធនាគារ ព្រីនស៍ បានរៀបចំយុទ្ធានាការផ្តល់ជូនការប្រឹក្សាលើសេវាបង់ផ្តាច់ឥណទានគេហដ្ឋានដល់កន្លែង នៅបុរីសម្បត្តិមានហេង គម្រោងទី3 (ព្រែកឯង) ដោយមានការរៀបចំសកម្មភាពជិះកង់ផ្សព្វផ្សាយ ដែលចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ព្រីនស៍ ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ1 ទៅកាន់បុរីសម្បត្តិមានហេង 3 គម្រោងទី2 ដែលជាគោលដៅរបស់ធនាគារក្នុងការផ្តល់ជូននូវការប្រឹក្សា និងការផ្តល់ជូនពិសេសលើសេវាឥណទានរបស់ធនាគារ ព្រីនស៍ ជូនដល់ម្ចាស់គេហដ្ឋានដែលរស់នៅក្នុងបុរី និងតំបន់ជុំវិញបុរី។

ក្នុងយុទ្ធនាការនេះ ធនាគារ ព្រីនស៍ មិនត្រឹមតែមានសកម្មភាពជិះកង់ផ្សព្វផ្សាយ និងការដាក់ស្តង់ក្នុងបុរីប៉ុណ្ណោះទេ ថែមទាំងមានកាដូអនុស្សាវរីយ៍ជាច្រើនដូចជា មួក អាវភ្លៀង ថង់អ៊ីកូ និងការផ្តល់ជូនសេវាពិគ្រោះលើប្រាក់បញ្ញើ និងឥណទានផ្សេងៗ ជាពិសេសការផ្តល់ជូនពិសេសលើឥណទានបង់ផ្តាច់គេហដ្ឋាន ដែលអតិថិជនអាចទទួលបានអត្រាការប្រាក់ពិសេសទាបបំផុតត្រឹមតែ 6.68%ក្នុងមួយឆ្នាំ ជាមួយនឹងទំហំឥណទានរហូតដល់ 85%នៃតម្លៃទ្រព្យធានា ការមិនគិតថ្លៃលើសេវាអនុម័តឥណទាន និងការផ្តល់ជូនប័ណ្ណឥណទានStandard/Classic ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំក្នុងរយៈពេលឥណទានដែលបានស្នើសុំ ព្រមទាំងកម្មវិធីទទួលបានប្រាក់រង្វាន់រហូតដល់ 100ដុល្លារ ដោយការណែនាំអតិថិជនថ្មីស្នើឥណទានគេហដ្ឋាន ជាមួយធនាគារ ព្រីនស៍។ បន្ថែមពីលើសេវាឥណទាន ធនាគារ ព្រីនស៍ ក៏បាននាំយកនូវការផ្តល់ជូនពិសេសលើWOWNOW App រាល់ការកម្ម៉ង់ដែលចំណាយអស់ 6ដុលា្លរឡើង នឹងទទួលបានការបញ្ចុះតម្លៃ 2ដុល្លារភ្លាមៗ ដោយជ្រើសរើសទូទាត់តាមរយៈគណនីធនាគារ ព្រីនស៍ ព្រមទាំងការផ្តល់ជូនបន្ថែមនូវពិន្ទុរង្វាន់ព្រីនស៍ប្រចាំថ្ងៃ កាដូអនុស្សាវរីយ៍ និងគូប៉ុងដឹកជញ្ជូនឥតគិតថ្លៃផងដែរ។ យុទ្ធនាការដ៏អស្ចារ្យនេះ នឹងបន្តរហូតដល់ថ្ងៃអាទិត្យ ទី12 ខែមីថុនា ឆ្នាំ2022 ពីម៉ោង07ព្រឹក ដល់ម៉ោង04ល្ងាច។

គួរបញ្ជាក់ផងដែរ នេះជាលើកទី2 ហើយដែលធនាគារ ព្រីនស៍ បានចុះរៀបចំយុទ្ធនាការផ្តល់សេវាកម្មដល់កន្លែងនៅតាមបុរី ហើយធនាគារនឹងធ្វើយុទ្ធនាការពិសេសៗបែបនេះនៅតាមបុរីជាច្រើនទៀតជាបន្តបន្ទាប់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ការប្រឹក្សាកាន់តែមានប្រសិទ្ធភាពសម្រាប់ម្ចាស់គេហដ្ឋានគ្រប់រូបក្នុងប្រទេសកម្ពុជា។

ធនាគារ ព្រីនស៍ តែងតែខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពនៃសេវាកម្ម ដើម្បីអនាគត និងភាពងាយស្រួលរបស់អ្នក។ សម្រាប់ព័ត៌មានលម្អិតពីផលិតផល និងសេវាកម្ម សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (មិនគិតថ្លៃ)។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន32 និងទីតាំងអេធីអឹមចំនួន80 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

មតិយោបល់