• 2022-06-13 03:52:52
  • ព័ត៌មាន

កុំ​ភ្លេច​ទះដៃ គ្រូ​បង្រៀន គ្រូ​ពេទ្យ មន្ត្រី​រាជការ ២០២២ ឡើង​ប្រាក់​ខែ​ទាំង​អស់​គ្នា!

  • 2022-06-13 03:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល ថា រាជរដ្ឋាភិបាល​នឹង​តម្លើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ គ្រូ​ពេទ្យ គ្រូ​បង្រៀន​ទាំង​អស់​គ្នា​នៅ ២០២២​នេះ។

សម្ដេច​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​ហើយ​ដែល​កម្ពុជា​មិន​បាន​តម្លើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​បាន ដោយ​សារ​ការ​រំខាន​ដោយ​មេរោគ​កូវីដ១៩។ ប៉ុន្តែ​ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាល នឹង​តម្លើង​ប្រាក់​បៀវត្សរ៍​ជូន​ទាំង​អស់​គ្នា។ "ប៉ុន្តែ​ការ​ឡើង គឺ​មិន​ឡើង​តាម​ភាគរយ​នោះ​ទេ គឺ​វា​មាន​របៀប​ឡើង​របស់​វាង"។ សម្ដេច​ថ្លែង។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ការ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០២២​នេះ ខុស​ពី​បណ្ដា​ឆ្នាំ​មុន​ដែល​គិត​ជាភាគរយ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ សម្ដេច​ថា អ្នក​ប្រាក់​ខែ​តិច​នឹង​ឡើង​បាន​ច្រើន​ជាង ដោយ​ឡែក​អ្នក​ប្រាក់​ខែ​ច្រើន​ឡើង​បាន​តិច​ជាង។ ធ្វើ​បែប​នេះ​ដើម្បី​បន្ថយ​គម្លាត​ប្រាក់​ខែ​មន្ត្រីរាជការ ក្នុង​នោះ សម្ដេច​បញ្ជាក់​ថា សម្រាប់​គ្រូ​បង្រៀន និង​គ្រូ​ពេទ្យ គួរ​តែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​យ៉ាង​តិច ១ ៥០០ ០០០រៀល ដោយ​ឡែក មន្ត្រី​រាជការ​ដទៃ​ទៀត នឹង​ត្រូវ​តម្លើង​ដូច​គ្នា​ពី​១ ២០០ ០០០ ទៅ ១ ៤០០ ០០០រៀល។

ជាមួយ​គ្នា​នឹង​ផែន​ការ​តម្លើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​នេះ សម្ដេច​ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក៏​គ្រឿង​នឹង​តម្លើង​ពិដាន​ប្រាក់​ខែ​ជាប់​ពន្ធ​ផង​ដែរ ដើម្បី​ចៀសវាង​អ្នក​មាន​ប្រាក់​ខែ​តិច​ជាង​​គេ​ជាប់​ពន្ធ​ដែរ​នោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់