• 2022-06-17 08:56:42
  • ព័ត៌មាន

ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ឯ.ក បានឈប់សំរាកពីការងារមួយថ្ងៃ ដើម្បីជួយស្តារព្រៃកោងកាងក្នុងសហគមន៍ត្រពាំងសង្កែ

  • 2022-06-17 08:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី 16 ខែមិថុនា គឺជាថ្ងៃដែលនិយោជិតរបស់ ភើណូដ រីខាដ ទាំងអស់នៅវិញពិភពលោក (ជាង 18,500 នាក់) ឈប់សំរាកពីការងារពេញមួយថ្ងៃដើម្បីការរៀនសូត្រ ចែករំលែក និងជះឥទ្ធិពលវិជ្ជមានប្រកបដោយអត្ថន័យសម្រាប់សហគមន៍របស់ពួកគេ។ ផ្តើមដំបូងក្នុងឆ្នាំ 2011 Responsib'All Day គឺជាថ្ងៃដែលឧទ្ទិសដល់ផែនទីបង្ហាញផ្លូវស្ដីពីនិរន្តរភាព និងទំនួលខុសត្រូវ ឆ្នាំ2030 របស់យើង ដែលហៅថា “ពេលវេលាល្អពីកន្លែងល្អ” និងដើម្បីជះផលវិជ្ជមានពិតប្រាកដទៅសហគមន៍។ ប្រធានបទឆ្នាំនេះផ្ដោតសំខាន់លើការជួយការពារ និងស្ដារឡើងវិញនូវធម្មជាតិ និងជីវចម្រុះ ស្របតាមការប្តេជ្ញាចិត្តរបស់ ភើណូដ រីខាដ ក្នុងការថែរក្សាធម្មជាតិ។

ស្របតាមចក្ខុវិស័យរបស់យើង “អ្នកបង្កើតភាពរស់រវើក [Créateurs de Convivialité]” ភើណូដ រីខាដ ជឿជាក់លើការចែករំលែក និងធ្វើការជាដៃគូជាមួយអ្នកដទៃដើម្បីពង្រឹងអ្វីដែលយើងធ្វើរួមគ្នា នោះហើយជាមូលហេតុដែលគ្រប់សាខារបស់ ភើណូដ រីខាដ ទាំងអស់សហការគ្នាជាមួយដៃគូក្នុងស្រុក និងអង្គការសប្បុរសធម៌ដើម្បីរៀនពីពួកគាត់ និងធ្វើការលើគម្រោងសហគមន៍ជាច្រើន ដែលមានតាំងពីការដាំដើមឈើនៅតំបន់អភិរក្សធម្មជាតិ និងការជួសជុលទីធ្លាទីក្រុងបៃតង រហូតដល់ការប្រមូលសំរាមពីឆ្នេរ និងទន្លេ។ Responsib'All Day ឆ្នាំ 2022 នេះមានគោលបំណងជួយនិយោជិតឱ្យយល់ពីសារៈសំខាន់នៃធម្មជាតិជុំវិញពួកគេ និងរួមចំណែកការពារវា តាមរយៈការរួមចំណែកដល់គម្រោងផ្សេងៗដែលនៅជិតការិយាល័យ និងទីតាំងផលិតរបស់ពួកគេ។

Alexandre Ricard ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានលើកឡើងថា “បេសកកម្មរបស់ក្រុមហ៊ុនយើងគឺដើម្បីភ្ជាប់ទំនាក់ទំនងមនុស្ស និងនាំយកពេលវេលាល្អពីកន្លែងល្អ។ Responsib'All Day គឺជាឧទាហរណ៍ដ៏ឥតខ្ចោះដែលបង្ហាញអំពីរបៀបដែលយើងភ្ជាប់ទំនាក់ទំនងមនុស្ស និងនាំយកពេលវេលាល្អពីកន្លែងល្អមួយមកក្នុងជីវិតពិតជាមួយបុគ្គលិករបស់យើងនៅជុំវិញពិភពលោក។ បន្ទាប់ពីរយៈពេលពីរឆ្នាំដែលយើងមិនអាចប្រារព្ធ Responsib'All Day យើងមានសេចក្តីសោមនស្សរីករាយដែលពេលនេះយើងអាចត្រលប់ទៅសហគមន៍យើងវិញ ដើម្បីចូលរួមចំណែកក្នុងស្មារតីនៃភាពរីករាយពិតប្រាកដ។ ក្នុងនាមជា Créateurs de Convivialité យើងទាំងអស់គ្នាមានតួនាទីក្នុងការកសាងពិភពលោកប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។”

នៅថ្ងៃនេះ ភើណូដ រីខាដ (ខេមបូដ) ឯ.ក សហការជាមួយខមភើស អ៊ែតវើថាយស៊ីង ឯ.ក បានធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត ដើម្បីចូលរួមស្តារព្រៃកោងកាងរបស់សហគមន៍ តាមរយៈការដាំដើមកោងកាងនៅក្នុងតំបន់ការពាររបស់សហគមន៍នេះ។ លើសពីនេះក្រុមការងារក៏ឆ្លៀតឱកាសទៅទស្សនកិច្ចសាលាមួយនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹងដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណជា ២៥០នាក់ អំពីសារៈសំខាន់នៃព្រៃកោងកាង និងរបៀបដែលបុគ្គលម្នាក់ៗអាចចូលរួមការពារ និងស្ដារព្រៃកោងកាងឡើងវិញ។

Daren Ong នាយកគ្រប់គ្រងក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ឯ.ក មានប្រសាសន៍ថា “Responsib'All Day” គឺលើសពីថ្ងៃដែលឈប់សំរាកពីការងារ។ វាផ្តល់ឱ្យយើងម្នាក់ៗនូវឱកាសពិសេសមួយដើម្បីផ្តល់ត្រឡប់ទៅសង្គម និងបរិស្ថានវិញ – ភពផែនដីដ៏វិសេសវិសាល ដែលអាចចិញ្ចឹមយើងដល់ភាពអស់កល្ប ប្រសិនបើយើងមើលថែវាឱ្យបានល្អ។ វាក៏ជាថ្ងៃដែលយើងអាចបង្ហាញដល់សាធារណជនថាយើងម្នាក់ៗមានទំនួលខុសត្រូវ និងអាចរួមចំណែកសូម្បីដើម្បីការពារ និងស្ដារឡើងវិញនូវធម្មជាតិ និងជីវចម្រុះរបស់យើង។ រួមគ្នារវាងបុគ្គលិក ភើណូដ រីខាដ (ខេមបូដ) ឯ.ក និងខមភើស អ៊ែតវើថាយស៊ីង ឯ.ក ពួកយើងចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងអនាគតដ៏ល្អប្រសើរដោយប្រជាជនកម្ពុជាសម្រាប់ប្រជាជនកម្ពុជា។”

About Pernod Ricard

Pernod Ricard is the No.2 worldwide producer of wines and spirits with consolidated sales amounting to €8,824 million in fiscal year FY21. The Group, which owns 16 of the Top 100 Spirits Brands, holds one of the most prestigious and comprehensive portfolios in the industry with over 240 premium brands distributed across more than 160 markets. Pernod Ricard’s portfolio includes Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute, and The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm and Perrier-Jouët champagnes, as well Jacob’s Creek, New Zealand Wines, Campo Viejo, Mumm Sparkling and Kenwood wines. Pernod Ricard’s strategy focuses on investing in long-term and sustainable growth for all its stakeholders, remaining true to its founding values: entrepreneurial spirit, mutual trust, and strong sense of ethics. The Group’s decentralised organisation empowers its 18,500 employees to be on-the-ground ambassadors of its vision of “Créateurs de Convivialité”. Pernod Ricard 2030 Sustainability and Responsibility roadmap “Good Times from a Good Place” is integrated into all its activities from grain to glass, and Pernod Ricard is recognised as a UN Global Compact LEAD participant for its contribution to the United Nations Sustainable Development Goals (SDGs). Pernod Ricard is listed on Euronext (Ticker: RI; ISIN Code: FR0000120693) and is part of the CAC 40 and Eurostoxx 50 indices.

Pernod Ricard Cambodge Contacts

Malis Chheang

Assistant Project Manager, Public Affairs

085 586 006

មតិយោបល់