• 2022-06-22 00:00:00
  • ព័ត៌មាន

ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ទទួលបានការអនុញ្ញាតជាផ្លូវការក្នុងនាមជាផ្សារបោះដុំស្របច្បាប់នៅរាជធានីភ្នំពេញ

  • 2022-06-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ មានបង្កើនសោភ័ណភាព សាលារាជធានីភ្នំពេញ បានសម្រេច និងអនុញ្ញាតឱ្យវិស័យឯកជនរៀបចំដំណើរការជាផ្លូវការផ្សារបោះដុំថ្មីមួយកន្លែងមានទីតាំងស្ថិតនៅដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៤៥៩ / ២២ ឆត.អ ដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។

ជារឿយៗយើងតែងតែឃើញមានបាតុភាពមួយចំនួនកើតមានឡើងនៅតំបន់ផ្សារបោះដុំមិនរៀបរយជាហូរហែរ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម សោភ័ណភាពក្រុង និងសុវត្ថិភាពអ្នកដំណើរពេលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ដោយសារអាជីវករមួយចំនួនដែលមិនមានស្ដង់ បានដាក់ទំនិញលក់នៅលើចំណីផ្លូវ ឬនៅលើផ្លូវសាធារណៈតែម្ដង។ អាស្រ័យហេតុនេះហើយ សាលារាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន រៀបចំ និងបង្កើតផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ និងចាប់ដំណើរការពីពេលនេះតទៅ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន ដែលជាអ្នកអភិវឌ្ឍន៍ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា វត្តមានផ្សារបោះដុំទំនិញគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញគឺពិតជាសំខាន់ណាស់ ជាពិសេសប្រភេទផ្សារដែលមានរបៀបរៀបរយ មានស្តង់ត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ អនាម័យខ្ពស់ និងផាសុកភាពខ្ពស់។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖ «ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលអំណោយផលដល់ការប្រកបអាជីវកម្មទូទៅ ជាពិសេសប្រភេទទំនិញលក់បោះដុំ ដែលតម្រូវមានការដឹកជញ្ជូនក្នុងទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ដោយសារតែនៅជុំវិញផ្សារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងច្រើនងាយស្រួលដឹកជញ្ជូន និងស្ថិតនៅចំកណ្តាលនៃខណ្ឌចំនួន៣ រួមមាន ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ»។

លោកបន្តថា ៖ « ដោយឡែកសម្រាប់ទីធ្លាផ្សារវិញមានភាពធំទូលាយរហូតដល់ ៤ហិកតា ក្រាលបេតុង មានដំបូលត្រឹមត្រូវ មានទីចំណតធំទូលាយដែលអាចផ្ទុករថយន្តបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកស្អាតអនាម័យ មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ២៤ម៉ោង លើ២៤ម៉ោង ហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្សាររួមមានផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ» ។

ជាមួយនឹងការទទួលបានសេចក្ដីសម្រេច និងអនុញ្ញាតពីសំណាក់រដ្ឋបាលសាលារាជធានីភ្នំពេញឱ្យរៀបចំដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនៅពេលនេះ គណៈគ្រប់គ្រងផ្សារបានធ្វើការទំនាក់ទំនងទៅកាន់អ្នកបោះដុំ និងផ្គត់ផ្គង់ទំនិញ ផលិតផលនានាមួយចំនួន ដូចជា អ្នកផ្គត់ផ្គង់ត្រី សាច់ជ្រូក សាច់គោជាដើម។ ដោយឡែកសម្រាប់អ្នកដែលមានបំណងលក់ផលិតផល និងទំនិញគ្រប់ប្រភេទនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចទំនាក់ទំនងមកកាន់ទីស្នាក់ការផ្សារដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ012526869, 087526869 ដើម្បីទទួលបានទីតាំងល្អ ការបញ្ចុះតម្លៃថ្លៃជួលស្ដង់ ជាពិសេសអាចទទួលបានការផ្តល់ជូនទីតាំងសម្រាប់លក់ដោយមិនគិតថ្លៃផងដែរ។

រួសរាន់ឡើង ទីតាំងល្អមានចំនួនកំណត់ អ្នកមកមុនទទួលបានឱកាសច្រើន ៕

មតិយោបល់