- 2022-06-23 04:05:00
- ព័ត៌មាន
មិនធម្មតា អតីតប្រធានាធិបតេយ្យអាមេរិក Donald Trump ពិតជាមានទេពកោសល្យច្រើនយ៉ាងមែន
- 2022-06-23 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា អតីតប្រធានាធិបតេយ្យអាមេរិក Donald Trump ពិតជាមានទេពកោសល្យច្រើនយ៉ាងមែន
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្លាប់ជាអ្នកនិពន្ធ ជាអតីតពិធីករទូរទស្សន៍ និងជាអ្នកជំនួញដ៏ល្បីឈ្មោះផងដែរ។ ប៉ុន្តែ មានដឹងអត់? លោកធ្លាប់បានថតផ្សាយពាណិជ្ជកម្ម ឱ្យហាងភីហ្សាល្បីឈ្មោះនៅសហរដ្ឋអាមេរិក។
ភ្ញាក់ផ្អើល! ចង់ដឹងថា Donald trump ថតស្ប៉តវីដេអូពាណិជ្ជកម្មឡូយប៉ុណ្ណា តោះចុចមើលវីដេអូខាងក្រោមនេះ៖
ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ Pizza Hut ខាងលើនេះចាក់ផ្សាយក្នុងឆ្នាំ 2000 នៅប្រទេសអូស្ត្រាលី ដែលមានលោក Donald Trump ជាពិធីក ។
មានបុគ្គលល្បី ហើយធ្លាប់ជាប្រធានាធិបតី របស់សហរដ្ឋអាមេរិកមកប្រូម៉ូតទៀត ចង់ដឹងអត់ ហេតុអ្វីបានជា ភីហ្សា ហាត់ ល្បីឈ្មោះរន្ទឺយ៉ាងនេះ? ដូច្នេះ មកស្គាល់ពីប្រវត្តិរបស់ ភីហ្សា ហាត់ជាមុនសិន៖
Pizza Hut ជាប្រេនភីហ្សាអន្តរជាតិដែលនាំចូលមកពីសហរដ្ឋអាមេរិក។ ប្រេននេះ គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ។ បច្ចុប្បន្ននេះ ភីហ្សាហាត់ កំពុងរីកដុះដាលកាន់តែខ្លាំងឡើងៗ នៅទូទាំងពិភពលោក។ អស់រយៈពេលជាង ៦៣ ឆ្នាំមកនេះ ភីហ្សា ហាត់ បានពង្រីកខ្លួនជាង ១០០ ប្រទេសមកហើយ។ ភីហ្សាហាត់បានចាប់ផ្ដើមពីអាជីវកម្មតូចមួយ ដែលភីហ្សានេះ បង្កើតឡើងដោយបងប្អូនពីរអ្នក តស៊ូយ៉ាងលំបាក ទាំងខ្ចីលុយគេផង ធ្វើខ្លួនឯងផង ទម្រាំជោគជ័យ និងល្បីឈ្មោះដល់សព្វថ្ងៃនេះ។
ភីហ្សាហាត់ ជាប្រភេទភីហ្សាដែលប្រើប្រាស់ជាមួយនឹងម្សៅនំថ្មីៗជារៀងរាល់ថ្ងៃ ដែលមានគុណភាពខ្ពស់ ដើម្បីផ្ដល់ជូននូវសំបកភីហ្សាក្រាសទន់ និងមានក្លិនឈ្ងុយ ហើយរសឆ្ងាញ់។ មិនត្រឹមតែលក់ ភីហ្សានោះទេ ភីហ្សាហាត់ ក៏ត្រូវបានគេទទួលស្គាល់ សម្រាប់មុខម្ហូបអាមេរិក អុីតាលី ប៉ាស្តា ស្លាបមាន់ ដែលជាប្រភេទអាហារ Fast-food ។
បច្ចុប្បន្ននេះ Pizza Hut បានបង្ហាញខ្លួននៅប្រទេសកម្ពុជាដែរហើយ ហើយក៏មានសាខាចំនួន៥ ហើយសាខានីមួយៗមានទីតាំងស្ថិតនៅ ទួលទំពូង កម្ពុជាក្រោម បឹងកេងកង កាល់ម៉ែត និងសាខាគិរីរម្យ។
ស្រួយឆ្ងាញ់ រសជាតិដើមពិតៗពីសហរដ្ឋអាមេរិក ផ្ដល់ជូនភីហ្សាដែលមានរសជាតិឆ្ងាញ់ មានអនាម័យ ជាមួយសេវាកម្មដ៏ល្អ និងរហ័សទាន់ចិត្ត ជូនអតិថិជន។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖