• 2022-07-28 04:11:29
  • ព័ត៌មាន

​បង្ហាញមុខកូនខ្មែរឆ្នើមៗទាំង ៤ រូបនាំមោទកភាពជូនជាតិ យកមេដាយមាសពីការប្រកួតគណិតវិទ្យាលំដាប់ពិភពលោក

  • 2022-07-28 04:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះកុលបុត្រខ្មែរ ៤ រូប បានចូលរួមការប្រកួតប្រជែងគណិតវិទ្យាលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរី ហើយបាននាំមកនូវមេដាយមាសជូនខ្លួនឯង គ្រួសារ និងពិសេសនាំមកនូវមោទកភាពក្រៃលែងចំពោះប្រទេសជាតិ។ សិស្សឆ្នើមៗរបស់កម្ពុជាជាច្រើនរូប ត្រូវបានជ្រើសរើសតាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ដើម្បីចូលរួមការប្រកួតលើវេទិកាអន្តរជាតិ ក្នុងនោះមាន ៤ រូប មកពីកម្មវិធី ២ ផ្សេងគ្នា បាននាំមកនូវមេដាយមាសជាបន្តបន្ទាប់។

ការប្រកួតគណិតវិទ្យានៅអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad ។ ក្នុងនោះសិស្សានុសិស្សខ្មែរចំនួន ៣ រូបបានដណ្ដើមមេដាយមាស៖

១. ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International ។ ម្ចាស់មេដាយមាស ទូច ម៉ូនីកា ជាបេក្ខជនបានពិន្ទុខ្ពស់ជាងគេសម្រាប់កម្រិតថ្នាក់ទី៩-១០ ជាមួយពិន្ទុ ៧២ លើ១០០។

២. ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ ។ ម្ចាស់មេដាយមាស ជា សឺហ្វុង បានពិន្ទុលំដាប់ទី២ សម្រាប់កម្រិតថ្នាក់៧-៨។

៣. ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១។ ម្ចាស់មេដាយមាស រិទ្ធ នីវិសាលស្ណុ ជាបេក្ខជនបានពិន្ទុលើសគេសម្រាប់កម្រិតថ្នាក់ទី១១-១២ ជាមួយពិន្ទុ ៨៤ លើ១០០។

៤.យុវតី​ឆ្នើម លឹម ឈីងអ៊ី ជាប់​ជ័យ​លាភី​មេដាយ​មាស ក្នុង​កម្មវិធី​ប្រកួត​គណិតវិទ្យា​អន្តរជាតិ-សិង្ហបុរី ២០២០-២០២២។ យុវតីរូបនេះជាសិស្សថ្នាក់ទី ១២ មកពីវិទ្យាល័យជាស៉ីមសន្ធរម៉ុក ៕

មតិយោបល់