- 2022-08-12 08:03:23
- ព័ត៌មាន
ថ្មីទៀត! ក្រសួងទេសចរណ៍ ប្រកាសរយៈពេលអនុគ្រោះថ្មីចំពោះអ្នករកស៊ីក្នុងវិស័យទេសចរណ៍
- 2022-08-12 08:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀត! ក្រសួងទេសចរណ៍ ប្រកាសរយៈពេលអនុគ្រោះថ្មីចំពោះអ្នករកស៊ីក្នុងវិស័យទេសចរណ៍
ចន្លោះមិនឃើញ
ថ្មីៗនេះក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសពីការដាក់ចេញនូវយន្តការ២ដើម្បីលើកទឹកចិត្តដល់អ្នករកស៊ីនៅក្នុងវិស័យទេសចរណ៍ ដោយផ្ដល់រយៈពេលថ្មីដែលត្រូវអនុវត្តពន្ធពិន័យអន្តរការ។
យន្តការនេះ ជាការសម្រួលដល់អ្នករកស៊ីនៅក្នុងវិស័យទេសចរមានដូចជា មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ក្នុងការត្រៀមការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023)។ ការណ៍នេះ ក្រសួងទេសចរណ៍ បានសម្រេចដាក់ចេញនូវយន្តការ ចំនួន២៖
១. ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញា- បណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
២. ផ្តល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសនិងដូសជំរុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
ទោះយ៉ាងណា ក្រសួងទេសចរណ៍ បានក្រើនរំលឹកដល់មគ្គុទ្ទេសក៍ទាំងឡាយណាដែលមានអាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព ត្រូវប្រញាប់ប្រតិបត្តិការស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ថ្មី នៅតាមមន្ទីរទេសចរណ៍ រាជធានី-ខេត្ត៕