• 2022-09-09 04:15:00
  • ព័ត៌មាន

ស្វែងយល់ពីអាហារ ភ្លក្សឱ្យគ្រប់រសជាតិ! សាកម្ហូបបារាំង "Culinary Tour around the regions of France" ពីស្នាដៃចុងភៅជនជាតិបារាំងដែលមានបទពិសោធជិត ៣ទស្សវត្សរ៍

  • 2022-09-09 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្គាល់ឱ្យគ្រប់រសជាតិ!!!

ចូលចិត្តញ៉ាំ ចូលចិត្តភ្លក្សអាហារថ្មីៗ ដើម្បីបង្កើនរសជាតិជីវិត ត្រូវម៉ាច់តែម្ដង មិនឱ្យខកបំណងជាមួយនឹងចុងភៅលំដាប់ផ្កាយ ប្រចាំសណ្ឋាគារ Raffles Hotel Le Royal ។

ដំណើរនៃការស្វែងយល់ពីវិជ្ជាធ្វើម្ហូបជាមួយមេចុងភៅ Martin Becquart ដើម្បីយល់ដឹងពីមុខម្ហូបបារាំងតាមរយៈការធ្វើដំណើរធ្វើម្ហូបជុំវិញតំបន់ដ៏គួរឱ្យទាក់ទាញនៃប្រទេសបារាំងជាមួយមេចុងភៅលោក Martin Becquart នៅ brasserie រចនាបទប៉ារីស Le Phnom 1929 ។

តើចុងភៅ Martin ជានរណា? តើអ្វីដែលធ្វើឱ្យគាត់ពិសេស? តើការផ្លាស់ប្ដូរបរិយាកាស និងកន្លែងការងារ ពីប្រទេសមួយទៅប្រទេសមួយផ្ដល់ឱកាសអ្វីខ្លះដល់លោក?

លោក Matin Becquart គឺជាជនជាតិបារាំង ហើយក៏បានធំឡើងនៅភាគខាងជើងនៃប្រទេសបារាំងផងដែរ។ លោកបាន ធ្វើដំណើរ និងផ្លាល់ប្ដូរ បទពិសោធ ទាំងតំបន់អាស៊ី និងអ៉ឺរ៉ុប ទាំងនេះហើយ ដែលធ្វើឱ្យជំនាញ នៃការកែច្នៃម្ហូបអាហាររបស់លោក កាន់តែរស់រវើក និងនាំឱ្យលោកកាន់តែអភិវឌ្ឍន៍ខ្លាំងឡើងៗក្នុងជំនាញមួយនេះ។

លោក Martin បានចាប់អាជីព និងជំនាញជាចុងភៅ បើគិតតាំងពីថ្ងៃចាប់ផ្ដើម រហូតមកដល់ឆ្នាំ ២០២២ នេះ លោកបានចំណាយពេលអស់រយៈពេល ២៧ ឆ្នាំមកហើយ ។

ជាក់ស្ដែង មុនពេលលោកផ្លាស់មកធ្វើជាមេចុងនៅ ក្នុងសណ្ឋាគារ Raffles Hotel Le Royal លោកបានផ្លាស់ប្ដូរបទពិសោធជាង ១៤​ ប្រទេសរួចមកហើយ ហើយកាលពីពេលថ្មីៗនេះ លោកទើបតែផ្លាស់មកពីប្រទេសឌូបៃ។

មូលហេតុដែលលោកផ្លាស់មកប្រទេសកម្ពុជា គឺលោក ចង់ផ្លាស់ប្ដូរបរិយាកាស និងកន្លែងការងារនៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធថ្មីៗ បង្កើនគំនិតច្នៃប្រឌិតលើវិស័យចម្អិនអាហារ។ លោកតែងតែចង់ស្វែងយល់បន្ថែម ពីម្ហូបអាហារ រសជាតិ និងវប្បធម៌នៅប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកចង់ នាំយកនូវរសជាតិថ្មីៗប្លែក ចម្អិនជូនអតិថិជនដែលអញ្ជើញ មកញ៉ាំអាហារនៅសណ្ឋាគារផងដែរ។

សម្រាប់លោកអ្នកដែលចូលចិត្តសាករសជាតិថ្មីៗ ជាមួយនឹងអាហារដ៏ច្រើនសម្បូរបែប ជាពិសេសបែបស្ដង់ដារ លំដាប់ផ្កាយ….អាចមកភ្លក្សស្នាដៃ និងជួបជាមួយ Becquart Martin មេចុងភៅនៃសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ។

ការញ៉ាំអាហារ បែបរ៉ូមែនទិក ឬធ្វើកម្មវិធី ខួបកំណើត ជួបជុំគ្រួសារ ឬខួប Anniversary ដៃគូរបស់លោកអ្នក សណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ សក្ដិសមបំផុតសម្រាប់ប្រារព្ធពិធីពិសេសៗ។

ផ្ដល់ជូនពិសេស ជាមួយនឹងតម្លៃប្រូម៉ូសិន ជូនដល់លោកអ្នកដែលអញ្ជើញមកញ៉ាំអាហារក្នុងភោជនីយដ្ឋានឡឺភ្នំ (LE PHNOM) ៖

“Culinary Tour” មានបម្រើម្ហូបអាហារជា ៣ ប្រភេទ សម្រាប់អតិថិជនក្នុងការជ្រើសរើស ទទួលបាននូវបទពិសោធពិសាភោជនីយអាហារ៖ សម្រាប់អាហារថ្ងៃត្រង់ «Regional Business lunch» ​ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ខាងភោជនីយដ្ឋាន មាន Cours set ពីរប្រភេទ៖ 2 Course set និង 3 Course set ចំពោះតម្លៃវិញ គឺគិតចាប់ពី ២០ដុល្លារឡើងទៅ

ចំពោះម៉ឺនុយ A la Carte មានម្ហូបប្រចាំតំបន់ជាច្រើន ហើយមុខម្ហូបទាំងនោះសុទ្ធតែល្បីៗ មានអ្នកចូលចិត្តច្រើន ចំណែកតម្លៃវិញគឺមានចាប់ពី ៩ដុល្លារឡើងទៅ

ឬឯអាហារដែលមានបម្រើ ជូន សម្រាប់ថ្ងៃចុងសប្ដាហ៍វិញ គឺមានតម្លៃចាប់ពី ៦៥ដុល្លារឡើងទៅ ហើយលោកអ្នកក៏អាចជ្រើសរើស Course set ទៅតាមចំណង់ចំណូលចិត្ត ជាពិសេសប្រភេទបង្អែមរបស់ប្រទេសបារាំងថែមទៀតផង។

តោះ ត្រួសៗពីអាហារ បែបបារាំង ដែលចម្អិនចេញពីស្នាដៃរបស់មេចុងភៅដោយផ្ទាល់ អាហារ ៥ មុខ រួមទាំងបង្អែមដ៏ពិសេសខាងក្រោមនេះ៖

- French “Fines de Claire” oysters, tradition condiments អយស្ទ័រដែលនាំចូលមកពីប្រទេសបារាំងផ្ទាល់តែម្ដង

- Cauchoise salad ជាប្រភេទសាលាដ ដែលមានលាយជាមួយនឹងសាច់ហេម ឈីស បន្លែ និងផ្លែឈើ ជួយកាត់បន្ថយភាពទ្រលាន់៖

- Deep-fried Camembert Cheese​ (ឈីស បំពង ជាមួយនឹងសាលាដ)

- Andouille de Vire & Pont l'Evêque cheese turnover with apple and onion (ប្រភេទនំពង មានស្នូលសាច់,​ ផ្លែប៉ប និងខ្ទឹមបារាំង)

- Codfish "Dieppoise" style, white wine sauce, mussels and shrimps, "Pilaf" rice (បាយគ្រឿងសមុទ្រ ជាមួយនឹងប្រភេទសាច់ ត្រី Codfish ស្រូបជាមួយនឹងទឹកទឹកជ្រលក់ស្រាស

- Breton desserts "Bagad" Teurgoule, Normand tart, Kouign-Amann, Far Breton, Pear douillon។

ប៉ុន្មានមុខខាងលើនេះ គ្រាន់តែជាមុខម្ហូបត្រួសៗ ប៉ុណ្ណោះ ដូច្នេះ សម្រាប់លោកអ្នកដែលចង់សាក អាហារ ដែលចម្អិនចេញពីស្នាដៃរបស់មេចុងភៅខាងលើនេះ កុំភ្លេចអញ្ជើញទៅញ៉ាំនៅសណ្ឋាគារក្នុងសណ្ឋាគារ Raffles Hotel Le Royal ក្នុងភោជនីយដ្ឋានឡឺភ្នំ (LE PHNOM)។

លោកអ្នកអាចជ្រើសរើសក្នុងការញ៉ាំជា Course set ក៏បាន ជ្រើសរើសញ៉ាំអាហារមួយមុខៗក៏បាន។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់៖

  • ហ្វេសបុកផេករបស់សណ្ឋាគារ៖ Raffles Hotel Le Royal
  • ហ្វេសបុកផេកភោជនីយដ្ឋាន៖ Le Phnom 1929

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់