- 2022-09-16 03:31:36
- ព័ត៌មាន
គន្លឹះសំខាន់ៗ ធ្វើឲ្យការអានឆាប់ចាំខុសធម្មតា ល្អបំផុតសម្រាប់បងប្អូនត្រៀមប្រឡងបាក់ឌុប
- 2022-09-16 03:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗ ធ្វើឲ្យការអានឆាប់ចាំខុសធម្មតា ល្អបំផុតសម្រាប់បងប្អូនត្រៀមប្រឡងបាក់ឌុប
ចន្លោះមិនឃើញ
នៅតែប្រមាណ ៣ខែទៀតប៉ុណ្ណោះ ការប្រឡងដ៏សំខាន់ក្នុងជីវភាពសិស្សវិទ្យាល័យនឹងមកដល់។ ក្នុងវេលានេះ សិស្សម្នាក់ៗ គប្បីព្យាយាមធ្វើលំហាត់ និងទន្ទេញមេរៀន។ និយាយពីការទន្ទេញមេរៀន ខ្លះឆាប់ចាំ ខ្លះមិនងាយឆាប់ចាំ ប៉ុន្តែមានគន្លឹះខ្លះអាចជួយកែខៃបានដែរ។
តាមអ្នកឧកញ៉ា វេជ្ជ.បណ្ឌិត គួច ម៉េងលី ការដែលទន្ទេញមេរៀនឆាប់ៗ ឬមិនឆាប់ចាំ គឺជាប់ពាក់ព័ន្ធនឹងសមត្ថភាពខួរក្បាលយ៉ាងពិតប្រាកដ។ យ៉ាងណាត្បិតតែខួរក្បាលមនុស្សម្នាក់ៗ មានគុណភាពខុសៗគ្នាពីកំណើតក៏ពិតមែន ប៉ុន្តែជារួមវាក៏ត្រូវមានការចូលរួមអំពីបែបបទនៃការរស់នៅខ្លះដែរ។
អ្នកញ៉ា វេជ្ជ.បណ្ឌិត បានលើកឡើងថា ការដែលយើងអានមេរៀនមិនសូវចាំ ឬមិនងាយចាំ គឺដោយសារតែរាងកាយ ឬខួរក្បាលយើងខ្វះវីតាមីន ប្រូតេអ៊ីន ខ្វះគ្រាប់ឈាម ខ្វះកាល់ស្យូមជាដើម។ ថ្លែងនៅក្នុងពិធីជួបជុំនិស្សិតរបស់អ្នកឧកញ៉ាផ្ទាល់ អ្នកឧកញ៉ា បានផ្ដល់ដំបូន្មានចំនួន ៣ ពាក់ព័ន្ធនឹងការរស់នៅ និងទទួលទាន ដើម្បីកែខៃសមត្ថភាពខួរក្បាលមិនសូវចាំមេរៀន។
១.ញុំាអាហារឲ្យមានគ្រប់គ្រាន់ ដោយផ្តោតទៅអាហារមានវីតាមីន C ប្រូតេអ៊ីន ព្យាយាមញុំាទឹកដោះគោស្រស់...ផ្លែឈើជាដើម។
២.គេងឲ្យបានគ្រប់គ្រាន់៖ ការគេងបានគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលស្ងប់ ជំនួយដល់ការផ្ចង់ស្មារតីបានល្អនៅពេលអានសៀវភៅ
៣.ហាត់ប្រាណ៖ ការហាត់ប្រាណ ធ្វើឲ្យបែកញើស ចេញជាតិពុល អំណោយផលធ្វើឲ្យសារពាង្គកាយទាំងមូលមាំមួន។ ថែមពីលើនេះ វាក៏ឲ្យស្រឡះខួរក្បាលល្អដែរ។
អនុវត្តបន្ថែមគន្លឹះទាំង៣ នេះ អ្នកឧកញ៉ាវេជ្ជ.បណ្ឌិត គួច ម៉េងលី ធានាថា ប្អូនៗនឹងទន្ទេញមេរៀនឆាប់ចាំ ជាងធម្មតាមិនខាន៕