• 2022-09-21 08:03:33
  • ព័ត៌មាន

ត្រៀម​ទូរស័ព្ទ​ថត ព្រឹត្តិការណ៍ Autumnal Equinox ឬសមរាត្រី នឹងឈានមកដល់នៅថ្ងៃស្អែកទៀត​ហើយ!

  • 2022-09-21 08:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា។

នេះ​ជាព្រឹត្តិការណ៍ដ៏កម្រតែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តិការណ៍នេះដូចរាល់ឆ្នាំនោះទេ។ លោកបន្តថា លើសពីនេះទៅ ទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩  បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីផងដែរ។

ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត  សម្រាប់ឆ្នាំ ២០២២ នេះ នឹងកើត​មាន​ចំនួន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយ នឹងនៅថ្ងៃទី២២  ខែកញ្ញា ឆ្នាំ២០២២នេះម្តងទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់