• 2022-09-30 01:01:00
  • ព័ត៌មាន

គន្លឹះសាមញ្ញមួយ ធ្វើឲ្យការទន្ទេញមេរៀន កាន់តែទទួលបានប្រសិទ្ធភាពលឿន!

  • 2022-09-30 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងការសិក្សាដើម្បីទទួលលទ្ធផលល្អ គឺពឹងផ្អែកខ្លាំងលើសមត្ថភាពចងចាំរបស់ខួរក្បាល ហើយដើម្បីធ្វើឲ្យការចងចាំមានសភាពល្អ ឆាប់ចាំ អាចជួយមួយផ្នែកពីបែបបទនៃការរស់នៅ និងរបបទទួលទាន តែជាមួយគ្នា ក៏មានវិធីបន្ទាប់បន្សំខ្លះទៀត ដើម្បីឲ្យការទន្ទេញមេរៀនកាន់តែមានប្រសិទ្ធភាពចងចាំលឿនដែរ។

តាមគន្លឹះពីបរទេស បានបង្ហាញថា ការប្រឹងតែអាន និងទន្ទេញជាប់ច្រើនម៉ោង មិនមែនជាសកម្មភាពល្អនោះទេ។ មេរៀនគន្លឹះ បានណែនាំឲ្យ ចេះសម្រាក ចៀសវាងការប្រឹងប្រែងទាំងបង្ខំ ព្រោះថា ការចេះបែងចែកសម្រាក គឺជាការផ្តល់ពេលវេលាឱ្យរាងកាយ និងចិត្តរបស់អ្នកបានសម្រាក។ ដូច្នេះ អ្នកគួរសម្រាក ២០នាទី អំឡុងនៃម៉ោងសិក្សា។

គួរឲ្យស្ដាយ មនុស្សគ្រប់រូបមានពេលវេលា ខុសប្លែកគ្នា ដូច្នេះមិនមានចំនួននាទី ឬម៉ោងជាក់លាក់ដែលត្រូវបានកំណត់ថាគួរសិក្សានោះទេ។ តែជាមធ្យម មនុស្សម្នាក់អាចបន្តផ្តោតលើកិច្ចការមួយបានដល់រយៈពេលប្រហែល 45 នាទី ដូច្នេះនេះ គឺជាតួលេខដ៏ល្អ ដែលអ្នកត្រូវចាប់ផ្តើមសាកល្បងធ្វើវា សល់ពីនោះ គឺសម្រាក។

ចំពោះរយៈពេលនៃការសិក្សានេះ សម្រាប់អ្នកខ្លះអាចវែងជាងនេះ។ ទោះយ៉ាងណា នៅពេលដែលអ្នកកំពុងព្យាយាមការសាកល្បងនេះ សូមយកចិត្តទុកដាក់លើសញ្ញាផ្លូវចិត្ត និងផ្លូវកាយផង ដើម្បីកែតម្រូវរយៈពេលនៃការសិក្សារបស់អ្នក៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ទារិកា

មតិយោបល់