• 2022-10-28 04:40:00
  • ព័ត៌មាន

បាក់ឌុបខាងមុខពេលប្រឡង កុំខ្លាចធ្វើរឿងទាំងនេះឱ្យសោះ បើមិនចង់ធ្លាក់

  • 2022-10-28 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២២ខាងមុខ ជាថ្ងៃដែលបេក្ខជនត្រូវយកចិត្តទុកដាក់ និងបង្ហាញសមត្ថភាពរបស់ខ្លួន ។

គ្រាន់តែលឺពាក្យថា «ប្រលង» សិស្សភាគច្រើនច្បាស់ជាមានអារម្មណ៍ថា ភ័យព្រួយ។ អ្នកខ្លះខ្លាចធ្លាក់ ឯអ្នកខ្លះស្រវ៉ាចង់បានពិន្ទុខ្ពស់។ យ៉ាងណាមិញ នៅតែមានសិស្សមួយចំនួន ទោះជាបានត្រៀមខ្លួន ឬចេះចាំច្បាស់យ៉ាងល្អក៏ដោយតែការព្រួយបារម្ភ ភ័យ បុកពោះ ក៏នៅតែមានដដែល។ ខាងក្រោមនេះមាន ៤ ចំនុច ដែលអ្នកប្រឡងបាក់ឌុបមិនត្រូវខ្លាចធ្វើរឿងទាំងនេះនោះទេ បើមិនចង់ឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់ខ្លួន។

១.សុំបត់ដៃបត់ជើង៖

ចំនុចនេះសំខាន់ណាស់ សិស្សមួយចំនួនកំឡុងពេលប្រឡងតែងមានការភ័យព្រួយបារម្ភ ដូច្នេះប្រសិនបើករណីប្អូនៗឈឺពោះ ឬឈឺបទដៃជើង កុំបន្តទ្រាំអី ដាច់ខាតសុំកុំខ្លាចប្រាប់អនុរក្ស ឱ្យអនុញ្ញាត្តទៅបន្ទប់ទឹកភ្លាម ដើម្បីកុំឱ្យមានបញ្ហាសុខភាពណាមួយកើតឡើងបាន។

២.កន្លែងដែលមិនសមស្រប៖

ករណីខ្លះលេខតុ របស់បេក្ខជន ត្រូវអង្គុយប៉ះចំទីតាំងមានពន្លឺចាំងក្ដៅពេក ឬមានបញ្ហាក្លិនផ្សេង ត្រូវហ៊ានប្រញាប់ប្រាប់អនុរក្សជាបន្ទាន់ដើម្បីសម្រួលដល់ទីតាំងរកកន្លែងដែលសមស្រប ព្រោះទាំងនេះក៏អាចប៉ះពាល់ដល់ការប្រឡងរបស់យើងផងដែរ។

៣. ក្រដាសវិញ្ញាប្រឡងធ្លុះ ឬ ដាច់រហែក៖

ចំនុចនេះសំខាន់ណាស់ បេក្ខជនពេលទទួលបានក្រដាសវិញ្ញាសារប្រឡងភ្លាមៗ ដាច់ខាតត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់កន្លែង ថាតើ មានចំនុចមិនប្រក្រតី ឬមានបញ្ហាធ្លុះធ្លាយ ឬដាច់រហែកឬអត់ បើប្រទះហើយ ត្រូវប្រញាប់ប្រាប់ទៅ លោកគ្រូអ្នកគ្រូ ជាអនុរក្សជាបន្ទាន់ដើម្បីប្ដូរចេញ បើពុំនោះទេប្អូនអាចធ្លាក់បានប្រសិនបើក្រដាសកិច្ចការរបស់ប្អូនមានបញ្ហា។

៤. ពេលមានបញ្ហាសុខភាព៖

ជារៀងរាល់ឆ្នាំសម្រាប់ការប្រឡងបាក់ឌុប តែងតែកើតមានបញ្ហាមិនប្រក្រតីនៃសុខភាពរបស់បេក្ខជនក្នុងពេលកំពុងប្រឡង ដែលធ្វើឱ្យបេក្ខជនប្រឈមនឹងបញ្ហា ជាច្រើនរហូតដល់ធ្ងន់ធ្ងរជាដើម ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់