• 2022-11-14 08:00:00
  • ព័ត៌មាន

អតីតសិស្សនិទ្ទេស A កញ្ញា សេង រ័ត្នសេដ្ឋាមុនី៖ បង្ហាញគន្លិះ៥យ៉ាងមួយខែមុនប្រឡងដើម្បីយកបាននិទ្ទេសល្អ

  • 2022-11-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅសល់កំឡុងពេលតែមួយខែទៀតទេ តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ? ហើយចង់បាននិទ្ទេសអ្វីដែរ? ខាងក្រោមនេះ ជាគន្លិះសំខាន់ដែល អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ កញ្ញា សេង រ័ត្នសេដ្ឋាមុនី សព្វថ្ងៃជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមមួយរូប ។ អតីតសិស្សឆ្នើមម្នាក់នេះ បានលើកយកពីគន្លិះចំនួន ៥យ៉ាងមកចែករំលែក សម្រាប់បេក្ខជនដែលត្រូវត្រៀមខ្លួន មុនពេលប្រឡងមួយខែ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យការប្រឡងបាក់ឌុប បានជោគជ័យ និងទទួលបាននិទ្ទេសល្អ៖

គន្លិះទី១៖ ស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បានលើកឡើងថា វិធីសាស្ត្រក្នុងការដឹងពីចំនុចខ្លាំងនិងខ្សោយរបស់ខ្លួននោះគឺ យើងត្រូវធ្វើតេស្តទៅលើខ្លួនឯង មានន័យថា យើងត្រូវកំណត់ទៅលើមុខវិជ្ជាទាំងប៉ុន្មានដែលយើងត្រូវប្រឡង ហើយពិនិត្យមើលថាតើ យើងពូខែខាងអី? មិនពូកែខាងអី? កញ្ញាបានបន្តថា ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។

គន្លិះទី២៖ ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ

ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។

គន្លិះទី៣៖ យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ

រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ ។

គន្លិះទី៤៖ ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត

ត្រូវញាំនិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។

គន្លិះទី៥៖ ត្រូវជឿជាក់លើខ្លួនឯង

មិនត្រូវដាក់សម្ពាធលើខ្លួនឯង និងពិបាកចិត្តខ្លាំងពេកនោះទេ។ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងឱ្យខ្លាំងបំផុត ត្រូវជឿជាក់ថាខ្លួននឹងប្រលងជាប់ ហើយខ្លួនប្រាកដជាអាចធ្វើបាន និងទទួលបានលទ្ធផលល្អទៀតផង។ អំឡុងពេលមួយខែចុងក្រោយប្អូនត្រូវតែផ្តោតឱ្យខ្លាំងបំផុត មិនអាចព្រលែង និងលេងសើចបានឡើយបើសិនជាចង់ប្រលងជាប់ និងចង់បាននិទ្ទេសល្អ ៕

សូមទស្សនា វីដេអូចែករំលែក របស់កញ្ញា សេង រ័ត្នសេដ្ឋាមុនី ខាងក្រោមនេះ៖

ប្រភព៖ SENG Rothsethamony - សេង រ័ត្នសេដ្ឋាមុនី

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់