• 2022-11-16 10:15:44
  • ព័ត៌មាន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សម្ពោធជាផ្លូវការកម្មវិធី ManuPRO សម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម

  • 2022-11-16 10:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលមានឈ្មោះថា “ManuPRO”។ ManuPRO ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍអាជីពជាទីប្រឹក្សាធានារ៉ាប់រងដែលមានគុណភាពខ្ពស់ និងឆាប់រហ័ស ស្របតាមស្ថានភាពទីផ្សារ និងតម្រូវការរបស់អតិថិជន។

ManuPRO នឹងផ្តល់ឲ្យទីប្រឹក្សាធានារ៉ាប់រងនូវការហ្វឹកហ្វឺនជំនាញរយៈពេល ១២ (ដប់ពីរ) ខែ រួមជាមួយការផ្តល់ប្រឹក្សាលើការអភិវឌ្ឍអាជីព និងការគាំទ្របន្ថែមនានាទៀតផង ក្នុងនោះរួមមាន៖ គន្លឹះ និងមេរៀនជាច្រើនស្របតាមនិយាមអន្តរជាតិដែលអាចជួយឲ្យទីប្រឹក្សាធានារ៉ាប់រងរបស់យើងកាន់តែទទួលបានភាពជោគជ័យនៅក្នុងអាជីពរបស់ខ្លួនបន្ថែមទៀត។ ក្រៅពីការជួយអភិវឌ្ឍបុគ្គល អាជីព និងប្រាក់ចំណូល ManuPRO ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មាន ប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនៃកម្មវិធី ManuPro នេះ នឹងផ្តល់ឱកាសរីកចម្រើនថ្មីមួយទៀតសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យ និងទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានាពេលបច្ចុប្បន្នក៏ដូចជាអនាគត។ សមិទ្ធិផលនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ក្នុងការជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសារកម្ពុជាតាមរយៈការផ្តល់នូវការបណ្តុះបណ្តាល និងគាំទ្រទីប្រឹក្សាធានារ៉ាប់រងយើង ខណៈពេលដែលពួកគាត់ជាអ្នកផ្តល់ប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជនរបស់យើងនៅកម្ពុជា។”

លោក ពន្លឺ តុលា នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ “កម្មវិធី ManuPRO ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់អភិវឌ្ឍសមត្ថភាពទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតក្នុងការផ្តល់នូវការប្រឹក្សាយោបល់ ក៏ដូចជាសេវាកម្មប្រកបដោយគុណភាពខ្ពស់ លំដាប់អន្តរជាតិ និងវិជ្ជាជីវៈ ស្របពេលជាមួយគ្នានេះក៏ឆ្លើយតបទៅនឹងកំណើនអតិថិជនដែលកំពុងត្រូវការការការពារអនាគតហិរញ្ញវត្ថុនៅទីផ្សារ កម្ពុជា។ ខ្ញុំពិតជាមានភាពសុទិដ្ឋិនិយមជាខ្លាំងថា កម្មវិធីនេះនឹងក្លាយទៅជាជំនួយដ៏សំខាន់សម្រាប់ទីប្រឹក្សាធានារ៉ាប់រងរបស់យើងក្នុងការមានអាជីពមួយដ៏ជោគជ័យ មានភាពថ្លៃថ្នូរ និងប្រាក់ចំណូលដ៏សមប្រកបមួយសម្រាប់ខ្លួនឯង គ្រួសារ ស្ថាប័ន និងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។”

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាមរយៈ www.facebook.com/ManulifeKH ឬគេហទំព័រ www.manulife.com.

អំពី មេនូឡាយហ៍្វ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល (Manulife Financial Corporation) គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២១ យើងមានបុគ្គលិកបម្រើការងាជាង ៣៨ ០០០ នាក់ ទីប្រឹក្សាធានារ៉ាប់រងជាង ១១៩ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៣ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៤ ទ្រីលានដុល្លារកាណាដា ឬ ១,១ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៦ ពាន់លានដុល្លារអាមេរិក។

យើងមានប្រតិបត្តិការអាជីវកម្មនៅតំបន់អាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

មតិយោបល់