• 2022-11-22 02:00:00
  • ព័ត៌មាន

ត្រលប់មកម្តងទៀតហើយ! ការបញ្ចុះតម្លៃរហូតដល់ ៧០% ជាមួយការផ្តល់ជូនកាដូពិសេសៗ ពីកម្មវិធី Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា

  • 2022-11-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងឆ្នាំ២០២២នេះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា បាននាំមកនូវកម្មវិធីលក់បញ្ចុះតម្លៃដ៏ធំបំផុត Black Friday ម្តងទៀតហើយជាមួយការផ្តល់ជូនកាន់តែថ្មីនិងកាដូជាច្រើន។ អតិថិជនទាំងអស់អាចរីករាយក្នុងការទិញទំនិញមានដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ និង ពិសាអាហារឆ្ងាញ់ៗពីបណ្តាហាងល្បីៗរហូតដល់ជាង ២៦០ ហាង ព្រមទាំងទទួលការបញ្ចុះតម្លៃរហូតដល់ ៧០% ជាមួយនឹងការផ្តល់ជូនកាដូដ៏ពិសេសចំពោះការជាវទំនិញនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខាផងដែរ។

កម្មវិធីលក់បញ្ចុះតម្លៃ Black Friday នឹងចាប់ផ្តើមពីថ្ងៃទី ២៥ វិច្ឆិកា រហូតដល់ ថ្ងៃទី ២៧ វិច្ឆិកា ២០២២ ដែលមានរយ:ពេល ៣ថ្ងៃ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។ អ្វីដែលកាន់តែពិសេសទៀតនោះ អតិថិជនទាំងអស់របស់ផ្សារទំនើប អ៊ីអន ម៉ល ដែលអញ្ជើញមកជាវទំនិញផ្សេងៗក្នុងកម្មវិធីពិសេសនេះ នឹងមានឱកាសទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឈុតដែលផលិតពីចំបើងស្រូវសាលី ក្នុងគោលបំណងចូលរួមការពារបរិស្ថាន និង លើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។

កុំភ្លេចចូលរួមទាំងអស់គ្នា មកទិញទំនិញថ្មីៗ និងអាហារឆ្ងាញ់ៗ ជាមួយប្រម៉ូសិន និងការកំសាន្តផ្សេងៗជាច្រើនផងដែរ។ កម្មវិធីលក់បញ្ចុះតម្លៃ Black Friday មួយឆ្នាំមានតែម្តងទេ រង់ចាំអ្វីទៀត ជួបគ្នានៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។

មតិយោបល់