• 2022-11-21 02:59:00
  • ព័ត៌មាន

ក្រុមហ៊ុន FWD Cambodia បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាជូនកុមារនៃក្លិបកុមារ E-Gen Kid ជំនាន់ទី២

  • 2022-11-21 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ក្រុមហ៊ុន FWD Cambodia បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាជូនកុមារនៃក្លិបកុមារ E-Gen Kid ជំនាន់ទី២ នៅសួនកម្សាន្ត Dinosaur Alive ក្រោមអធិបតីភាពរបស់ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងវត្តមានរបស់កូនៗ និងមាតាបិតាដែលជាអតិថិជនក្រុមហ៊ុន FWD Cambodia យ៉ាងច្រើនកុះករ។

ឯឧត្តម សោម រតនា បានបង្ហាញចំណាប់អារម្មណ៍ថា៖ “នេះគឺជាបទពិសោធន៍ដ៏ល្អមួយក្នុងវិស័យធានារ៉ាប់រង ដែលបានផ្សាភ្ជាប់ជាមួយនឹងកម្មវិធីអប់រំបែបឌីជីថល ដើម្បីបណ្តុះបណ្តាលជំនាញបន្ថែមដល់កុមារ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជាផងដែរ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ចុងសប្តាហ៍នៅថ្ងៃសោរ៍ បើសិនលោក លោកស្រី អញ្ជើញមកការិយាល័យ FWD Cambodia ជាន់ទី១ នឹងឃើញអតិថិជននាំកូនៗតូចៗរបស់គាត់ មករៀនបន្ថែមអំពីចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការសរសេរកូដ ចំណេះដឹងផ្នែកសុខភាពផ្លូវបញ្ញាកុមារ ចំណេះដឹងផ្នែកអំណាន និងការចែករំលែក ចំណេះដឹងផ្នែកបង្កើតគំនិតច្នៃប្រឌិត និងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនៗ ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត។” លោកបន្ថែមថា៖ “សកម្មភាពទាំងអស់នេះជាសក្ខីភាពនៃការអនុវត្តតាមចក្ខុវិស័យរបស់យើងក្នុងការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។

គួរបញ្ជាក់ផងដែរថា កម្មវិធីអប់រំបែបឌីជីថល E-Gen Kid បានរៀបចំឡើង ២ រដូវកាលរួចមកហើយ សម្រាប់កុមារជាកូនៗរបស់អតិថិជនក្រុមហ៊ុន FWD Cambodia អាយុចន្លោះពី ៥ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងនោះរដូវកាលទី១ មានកុមារចូលរៀនចំនួន ១៧នាក់ និងរដូវកាលទី២ មានចំនួន ៣៣នាក់។ កម្មវិធី E-Gen Kid ជំនាន់ទី៣ នឹងធ្វើឡើងនៅដើមឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៩:៣០ ដល់ ១១:០០ព្រឹក នៅការិយាល័យក្រុមហ៊ុន FWD Cambodia ជាន់ទី១។

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia៕

មតិយោបល់