• 2022-11-22 03:03:49
  • ព័ត៌មាន

FWD Cambodia និង ACCA ចែករំលែកបទពិសោធន៍ និងតម្រង់ទិសដៅការងារដើម្បីឱ្យយុវជននៅតាមខេត្តអាចទទួលបានឱកាសការងារល្អ

  • 2022-11-22 03:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សហការជាមួយស្ថាប័នគណនេយ្យដែលមានជំនាញវិជ្ជាជីវៈឈានមុខគេបំផុតរបស់ពិភពលោក ACCA បានរៀបចំកិច្ចពិភាក្សាស្តីអំពី “ការចែករំលែកបទពិសោធន៍ និងតម្រង់ទិសដៅការងារ” ក្នុងគោលបំណងនាំយកនូវព័ត៌មានសំខាន់ៗទាក់ទងនឹងការស្វែងរកការងារ និងផ្តល់នូវបណ្តាញទំនាក់ទំនង ដើម្បីជួយតម្រង់ទិសដៅនិស្សិតក្នុងដំណើរអាជីពរបស់ពួកគាត់ពេលបញ្ចប់ការសិក្សា។

សកម្មភាពចែករំលែកនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ និង ១៩ នៅសកលវិទ្យាល័យ South-East Asia (USEA) នៅខេត្តសៀមរាប និងសកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ក្នុងខេត្តបាត់ដំបង ដែលមាននិស្សិតចូលរួមសរុបជាង ៣០០នាក់ និងបានរួមបញ្ចូលនូវប្រធានបទដូចជា៖

• គន្លឹះទទួលបានជោគជ័យក្នុងការសិក្សា

• ឧបសគ្គ និងដំណោះស្រាយក្នុងការរៀនសូត្រនៅសកលវិទ្យាល័យ

• ទិសដៅ និងឱកាសការងារ។

កញ្ញា ថៃ សុច័ន្ទណា នាយិកានៃនាយកដ្ឋានហិរញ្ញវត្ថុបានថ្លែងនៅក្នុងកម្មវិធីថា៖ “គោលបំណងធំបំផុតក្នុងការរៀបចំកម្មវិធីនេះឡើងគឺដើម្បីផ្តល់ឱកាសដល់និស្សិតនៅតាមបណ្តាខេត្តអាចទទួលបានព័ត៌មានបន្ថែមអំពីអាជីពការងារពេលបញ្ចប់ការសិក្សា ជាពិសេសគឺផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងរាមច្បងដែលមានបទពិសោធន៍ការងារច្រើន។” លោក នូវ រតនា នាយកការិយាល័យតំណាងប្រចាំនៅកម្ពុជានៃស្ថាប័ន ACCA Cambodia មានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានក្តីសោមន្សរីករាយណាស់ ដែលបានរួមចំណែករៀបចំកម្មវិធីនេះឡើង។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងាររៀបចំកម្មវិធីទាំងអស់ សកលវិទ្យាធិកា និងព្រឹទ្ធបុរសមហាវិទ្យាល័យទាំង២រូប ជាពិសេសក្រុមហ៊ុន FWD Cambodia ដែលបានរៀបចំឱ្យកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន។”

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។

មតិយោបល់