• 2015-10-05 18:01:07
  • ព័ត៌មាន

តា​ផល​ ឈូស​ទឹក​កក​ រាល់​ថ្ងៃ​ដូច​ហាត់​ប្រាណ​ដែរ

  • 2015-10-05 18:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ ៦០ ឆ្នាំ​ឈ្មោះ​ថា តា​ផល ​ជា​អ្នក​លក់​ទឹក​កក​ឈូស​​ម្នាក់​បាន​ប្រាប់​ Sabay ថា​ ការ​លក់​ដូរ​បែប​នេះ​បាន​ទាំង​កម្រៃ​ និង ហាត់​ប្រាណ​ ហើយ​​សុខភាព​របស់​គាត់​ក៏​មិន​ដែល​ឈឺ​ថ្កាត់​ដែរ។

 

 

  តាផល​បាន​បន្ត​ថា «​ព្រឹម​ឡើង​បែក​ញើសៗ មិន​ដែល​ឈឺ​ថ្កាត់​អី​ទេ​ ស្រួល​ដែរ»។ ជាមួយ​នឹង​កង់​​របស់​គាត់ តា​ផល​ងើប​តាំង​ពី​ម៉ោង​ ៥ ព្រឹក​ ធាក់​កង់​ចេញ​ពី​ផ្ទះ​នៅ ព្រែក​ទាល​ លក់​ទឹកកក​ឈូស​​តាម សាលា​រៀន​ តែ​ដោយ​ឡែក​ នេះ​ជា​រដូវ​កាល​កាន់​បិណ្ឌ​ តា​ផល​ ងាក​មក​លក់​នៅ​ឯ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង​វិញ រហូត​ដល់​ម៉ោង ៥ ល្ងាច​ទើប​ចូល​ផ្ទះ។

  ក្នុង​មួយ​ថ្ងៃ​ តាផល​លក់​ទឹក​កក​អស់ ជិត​មួយ​ដើម​​ធំ និង​អាច​រក​ប្រាក់​ចំណូល​ពី​ ​បី​ម៉ឺន​ទៅ​បួន​ម៉ឺន​រៀល​ ដោយ​ក្នុង​មួយ​កែវ​តូច​មាន​តម្លៃ ៥០០​រៀល និង​ កែវ​ធំ​មាន​តម្លៃ​ ១០០០​រៀល។

 

 

« មិន​ដឹង​ជា​ធ្វើ​អី​ផ្សេង​ទៀត​ទេថ្ងៃ​មុខ​ទៅ​ មាន​តែ​លក់​ទឹកកក​ឈូស​ហ្នឹង​ហើយ ខ្ញុំ​លក់​តាំង​ឆ្នាំកៅ​មួយ មក​ម្ល៉េះ  ​ ​​រក​ស៊ី​បាន​ជាមួយ​នឹង​ក្មេងៗ​ ​ សុខភាព​អី​មិន​ដែល​ឈឺ​ថ្កាត់ទេ! »។ តា​ផល​បាន​បញ្ជាក់​៕

 

 

 

 

 

 

 

សូម​ទស្សនា​វីដេអូ៖

 

 

https://www.youtube.com/watch?v=rv6e1trIJk4

  អត្ថបទ៖ ណេង ណេង រូបថត៖ ទូរសព្ទដៃ

មតិយោបល់