• 2015-10-10 19:01:01
  • ព័ត៌មាន

ក្រុម​ការងារ​ខ្នរ​បង្ហាញ​ផ្ទាល់​ពី​របៀប​ចម្អិន​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​ដល់​ស្រ្តី​មេផ្ទះ​

  • 2015-10-10 19:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូល​រួម​អប​អរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ថ្មីៗ​នេះ Sabay បាន​ចែក​រំលែក​នូវវិធី​សាស្រ្ត​ងាយៗ​ក្នុង​ការ​ចម្អិន​សម្ល​ការី​សាច់​មាន់ និង ឆាមី​សួ​ពង​ទា​ប្រៃ ដ៏​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ។

 

ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​ពី​របៀប​ចម្អិន​សម្រាប់​ស្រ្តី​មេ​ផ្ទះ ក្រុម​ការ​ងារ​ខ្នរ បាន​ធ្វើការ​ចម្អិន​បង្ហាញ​ជូនទស្សនា​ផ្ទាល់ និង​មាន​ការ​ផ្តល់​នូវ​ការ​ភ្លក់​ពី​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ពិតៗ​នៅ​នឹង​កន្លែង​ផង​ដែរ នៅ​ផ្សារ​ទំនើប Lucky ចំនួន​៥​សាខា ដូច​ជា​លើ​ផ្លូវ​សីហនុ ក្នុង​ផ្សារ​ទំនើប​សុរិយា ផ្សារ​ស៊ីធីម៉ល ផ្សារ​ទំនើប​សុវណ្ណា ផ្សារ​ទំនើប​រតនា​ផ្លាស្សា ផ្សារ TK Avenue និង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី។

 

 

បងស្រី ថារី ដែល​បាន​មក​ទស្សនា​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ «ការ​ធ្វើ​ម្ហូប​ឲ្យ​ឆ្ងាញ់ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​កាន់​មាន​ភាព​ស្និទ្ធ​ស្នាល និង​មាន​សុភមង្គល នៅ​ពេលដែល​យើង​ជួប​ជុំ​គ្នា​ញុំា​អាហារ​ម្តងៗ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​មក​ឃើញ​ការ​បង្ហាញ​ពី​ការ​ចម្អិន និង​បាន​ភ្លក់​ម្ហូប​នេះ។ វា​មាន​រស​ជាតិ​ឆ្ងាញ់ ហើយ​ខ្ញុំ​នឹង​ចម្អិន​បែប​នេះ​ដែរ​ពេល​ទៅ​ផ្ទះ​វិញ​»។

 

 

ក្រុម​ការងារ​ខ្នរ​ត្រូវ​បាន​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​ចុង​ភៅ​ជំនាញ​ពី​របៀប​ចម្អិន និង​មាន​ការឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ដង​ មុន​នឹង​មក​បង្ហាញ​ជូន​ដល់​អតិថិ​ជន។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ សូម​ទស្សនា​វីដេអូ​ឃ្លីប​ខ្លី​ ដែល​ផ្តិត​យក​ទិដ្ឋភាព​ផ្ទាល់​ពី​សកម្ម​ភាព​នៃ​ការ​ចុះ​ជួប​អថិជន របស់​ក្រុម​ការងារ​ខ្នរ។

 

 

ក្រោយ​ពី​បាន​ទស្សនា​វីដេអូ​នេះ​ហើយ ប្រិយ​មិត្ត ពិសេស​ស្រ្តី​មេផ្ទះ​ដែល​មិន​ទាន់​បាន​ទៅ​ទស្សនា អាច​អញ្ជើញ​ទៅ​កាន់​ផ្សារ​ទំនើប Lucky ទំាង៥​សាខា​ខាង​លើ រៀង​រាល់​ថ្ងៃសៅរ៍ និង អាទិត្យ ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៨យប់​ដើម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់។

 

 

 

·  ខ្នរ​ធានា​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ

·   ម្ហូប​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ គ្រួសារ​កាន់​តែ​មាន​សុភមង្គល!

·   ខ្នរ​ផ្សំ​ពី​សាច់​មាន់​គុណ​ភាព​ខ្ពស់ និង​គ្រឿង​ទេស​ច្រើន​មុខ ​ដែល​ធានា​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ៕

មតិយោបល់