• 2017-06-20 03:50:39
  • ព័ត៌មាន

ឧកញ៉ា​៤​រូប​​​ លេច​​​ធ្លោ ការងារ​​​មនុស្ស​ធ​ម៌

  • 2017-06-20 03:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧកញ៉ា ៤ រូប​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​ថា មាន​​​​ភាព​លេច​​​ធ្លោ ក្នុង​កិច្ច​​​ការងារ​​​មនុស្ស​​​ធម៌ មាន​ភាព​​​សាមញ្ញ និង​​​ទទួល​​​បាន​​​ការ​គាំទ្រ​​​ពី​ច្រើន​ពី​ប្រជា​ពល​រដ្ឋ​​ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​ស​ង្គ​ម Facebook ។ ឧកញ៉ា​ទាំង​​ ៦ រូប​​​នោះ​​​មាន​​​៖​

ឧកញ៉ា គួច ម៉េង​លី

​ ​ឧកញ៉ា គួច ម៉េង​លី ជា​​​ស្ថាបនិក និង​​​​ជា​​​នាយក​​​ក្រុមហ៊ុន Mengly J. Quach Holding  ត្រូវ​​​បាន​​​គេ​​​មើល​​​​ឃើញ​​​ថា​​​ លោក​​​បាន​​​ចែក​​​រំលែក​​​ទាំង​​​ចំណេះដឹង​​​ ទាំង​​​ជំនាញ​​​ ដល់​​​ស​ង្គ​ម​​​វិញ​​​ដោយ​​​ចំណាយ​​​ថវិកា​​​ផ្ទាល់​​​ខ្លួន​​​​រាប់​សែន​​​ដុល្លារ​។ លោក​​​ឧកញ៉ា​បាន​ចាត់​ទុក​​ រឿង​​​​ធ្វើ​​​បុណ្យ ធ្វើ​​​ទាន ការ​​​ចែក​​​រំលែក​​​ដល់​​​សង្គម​​​ជា​​​សន្ដាន​​​ចិត្ត​​​សប្បុរស​ធម៌​​​មាន​​​នៅ​ក្នុង​​​អារម្មណ៍​​​បេះដូង​​​របស់​​​លោក​ឧកញ៉ា​​​។ លោក​ឧកញ៉ា​លោក​​​លើក​​​ឡើង​​​ថា ធ្វើ​​​ល្អ​​​បាន​​​ល្អ ​​ធ្វើ​​​អាក្រក់​​​បាន​​​​អាក្រក់​។​ ​

​ឧកញ៉ា ម៉ុង ឫទ្ធី​

​ ​លោក​​​ឧកញ៉ា ​​ម៉ុង ​​ឫទ្ធី ​​​ជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​ជា​​​ច្រើន​​ ដែល​​​វិនិយោគ​​​លើ​​​វិស័យ​​​កសិកម្ម ត្រូវ​គេ​ចាត់ទុកថា​​​ជា​មនុស្ស​​​ជោគ​​​ជ័យ​​​លើ​អាជីវកម្ម​​​ និង​​​មាន​ទឹក​ចិត្តសប្បុរស​ធម៌ ជួ​​​យ​​​ដល់​​​ជន​ទី​ទាល់ក្រ។ លោក​​​បាន​​​ចំណាយ​​​ថវិកា​​​រាប់​​​ម៉ឺន​​​ដុល្លារ​​​​ធ្វើ​​​កិច្ច​​​ការងារ​​​នេះ ហើយ​​​ជា​ការ​តប​​​ស្នង​​​មក​វិញ​​​លោក​ទទួល​​​បានការ​​​គោរព​ស្រលាញ់​ពី​មជ្ឈដ្ឋាន​ទូទៅ​​​​។ លោក​ឧកញ៉ា​​​បាន​​​លើក​​​​ឡើង​​​ថា ទ្រ​ព្យ​​​លែង​​​ជា​វត្ថុ​ចាំបាច់​​​ទី​១ ហើយ​​​សម្រាប់​​​ជីវិត​​​អ្នក​​​ឧកញ៉ា​។ ដូច្នេះ​​​ពេល​​​រក​​​ស៊ី​មាន​​​បា​​​ន គួរ​​​គិត​​​គូរ​​​ដល់​​​អ្នក​​​កំពុង​​​ខ្វះ​​​ខាត​ផង​។ "​យើង​គ្រប់​គ្នា​កើតមក​ខ្លួន​ទទេ ដល់​ពេល ស្លាប់​ទៅ​វិញ​​​ក៏​​​មិន​​​អាច​​​យក​​​លុយ​​​ទៅ​​​ជា​​​មួយ​​​បាន​​​ដែរ​"​។ នេះ​បើ​តាម​សំណេរ​របស់​​​អ្នក​​​ឧកញ៉ា​​​ លើ​បណ្ដាញ​ស​ង្គ​ម Facebook ។

​ឧកញ៉ា ហុង​​ ពី​វ

​ អ្នក​​​ឧកញ៉ា ​​ហុង​​ ពី​វ ​​អគ្គនាយក​​​ក្រុមហ៊ុន​​​ពិភព​​​ថ្មី​​​គ្រុប​​ ម្ចាស់​​​បុរី​​​ពិ​ភ​​​ព​​​ថ្មី​​ និង​​​ជា​​​ម្ចាស់​​​គ្រឹះ​​​ស្ថាន​​​ហិរញ្ញវត្ថុ​​​ពិភព​​​ថ្មី ​​បាន​​​ឧបត្ថម្ភ​​​ថវិកា​​​រាប់​​​លាន​​​​ដុល្លារ​​​​ សម្រាប់​​​​កិច្ច​​​​ការងារ​​​ស​ង្គ​ម និង​​​មនុស្ស​ធ​ម៌​។ គេ​នៅ​​​ចាំ​​​បាន​​​លោក​ឧកញ៉ា ​​​បាន​ជួយ​ទារក​​​ម្នាក់​អាយុ​២​ខែ​​​ ដែល​​​ប្រឈម​​​ទៅ​​​នឹង​ការ​​​បាត់​​​បង់​​​កែវ​​​​​ភ្នែក​​ តាម​​​រយៈ​​​ការ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​ប្រទេស​​​សិង្ហបុរី ខណៈ​​​លោក​​ និង​​​ក្រុម​​​គ្រួសារ​ទារក​​​នោះ​​​មិន​​​ដែល​​​ស្គាល់​​​គ្នា​ពី​​​មុន​​​មក​​​សោះ​។ សម្រាប់​​​កិច្ច​​​ការងារ​ក្នុង​​​​ក្រុ​​​ម​ហ៊ុន​លោក​​​តែ​​​ង​​​លើក​​​ទឹកចិត្ត​​​បុគ្គលិក​​​​ដែល​ប្រឹង​​​ប្រែង​ធ្វើ​​​ការ​​ ដោយ​​​ផ្ដល់​​​នូ​វ​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ជា ឡាន ផ្ទះ​​ និង​​​ថវិកា​​​យ៉ាង​​​ច្រើន​​​សន្ធឹកសន្ធាប់​​​។ លោក​​​​កាន់តែ​​​ធ្វើ​​​ឲ្យ​​​​មាន​​​ការចាប់អារម្មណ៍ បន្ទាប់​​​ពី​​​ចំណាយ​​​ទឹក​​​ប្រាក់​​​ប្រមាណ​​ ៦០ ម៉ឺន​ដុល្លារ​​ ចែក​​​ជា​អាំង​​​ប៉ាវ​​​ដល់​​​បុគ្គលិក​​ ក្នុង​​​ឱកាស​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​ កាល​​​ពី​ដើម​​​ឆ្នាំ​​​នេះ​។ ​

​ឧកញ៉ា ស្រី ចាន់ថន​

​ លោក​​​ឧកញ៉ា​​​ស្រី ​​ចាន់​​​ថន ​​អគ្គនាយក​​​ក្រុ​​​ម​ហ៊ុ​​​ន​​ JET ​GROUP ​​និង​​ SKY​LAND ខុន​​​ដូ​​​ក៏​មាន​​​នូ​វ​​​សកម្មភាព​​​មនុស្ស​​​ធ​ម៌​ស្ទើរ​រាប់​​​មិន​​​អស់​​​ដែរ​។ លោក​​​ឧកញ៉ា​​​តែង​​​ជួយ​​​ដល់​​​ទុរគត​​​ជន ជន​​​គ្មាន​​​ផ្ទះ​​​សម្បែង​​ កសាង​មន្ទីរ​ពេទ្យ និង​​​​សាលា​រៀន​ជាដើម​​​​។ លោក​ឧកញ៉ា​​​គឺជា​សប្បុរស​ជន​ឈាន​មុន​​​មួយ​​​រូប​​​ ដែល​​​ជួយ​​​ឧបត្ថម្ភ​​​ដល់​​​កីឡាករ​​​កម្ពុជា​​​​ជាច្រើន​​​នាក់​​ ពិសេស​​​កីឡាករ​​​​ប្រដាល់​។ ដោយ​​​មើល​​​ឃើញ​​​ពី​សកម្មភាព​​​មិន​អាច​​​កាត់​​​ថ្លៃ​បាន​​​អស់​​​ទាំង​នេះ កាល​​​ពី​ថ្ងៃទី​​​ ១៩ ខែ​ឧសភា កន្លង​ទៅ​​ ​​លោក​​​ឧកញ៉ា​​​ត្រូវ​​​បាន​តែង​​​តាំង​​​ជា​អនុប្រធាន​​​កិត្តិយស​សហព័ន្ធ​​​កីឡា​ប្រដាល់​​​គុន​​​ខ្មែរ​ផង​​​ដែរ​៕

អត្ថបទ៖ សុផល

មតិយោបល់