- 2018-01-12 04:44:06
- ព័ត៌មាន
ពិការជើងម្ខាងហើយគ-ថ្លង់ទៀត តែធ្វើការ១២ឆ្នាំ មិនដែលឈប់១ថ្ងៃ ព្រោះហេតុផលដ៏អស្ចារ្យមួយ
- 2018-01-12 04:44:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការជើងម្ខាងហើយគ-ថ្លង់ទៀត តែធ្វើការ១២ឆ្នាំ មិនដែលឈប់១ថ្ងៃ ព្រោះហេតុផលដ៏អស្ចារ្យមួយ
ចន្លោះមិនឃើញ
កម្មករបោសសម្អាតផ្លូវម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ដោយសារតែការខិតខំធ្វើការងារយ៉ាងល្អិតល្អន់ ជាងមនុស្សធម្មតាទៅទៀត។
លោក Shang Wuyi អាយុ៤៦ឆ្នាំ តែងតែមកធ្វើការនៅវេលាម៉ោង ៤ព្រឹកជារៀងរាល់ថ្ងៃ អស់រយៈពេល ១២ឆ្នាំ បើទោះបីជាមេឃធ្លាក់ភ្លៀង ឬធ្លាក់ព្រិលក៏ដោយ។ មិត្តរួមការងារម្នាក់បានអះអាងថា លោក Shang មិនដែលឈប់សម្រាកសូម្បីតែ ១ថ្ងៃ ក្រោយពីទទួលភារកិច្ចបោសសម្អាតផ្លូវចំនួន ៤ខ្សែ នៅក្នុងទីក្រុង Xi'an។
លោក Shang បានប្រាប់ឲ្យដឹងថា លោកស្រលាញ់ការងារណាស់ ព្រោះលោកបានកើតនៅថ្ងៃទី១ ខែឧសភា ដែលត្រូវនឹងទិវាពលកម្មអន្តរជាតិ។ កម្មករអនាម័យរូបនេះដើរបោសសម្អាតផ្លូវ ដោយមានជំនួយពីឈើច្រត់ ហើយខិតខំធ្វើការងារជាងមិត្តរួមការងាររបស់លោកទៅទៀត។ ប្រពន្ធរបស់លោក Shang គឺអ្នកស្រី Wang Yaqin ក៏ជាអ្នកបោសសម្អាតផ្លូវដែរ ហើយពួកគេធ្វើការជាមួយគ្នា។
ប្ដីប្រពន្ធដែលបានរៀបការជាមួយគ្នា ២១ឆ្នាំមកហើយនោះ ត្រូវបានតម្រូវឲ្យបោសសម្អាតផ្លូវ ៤ខ្សែ ដែលមានចម្ងាយសរុបប្រហែល ១ ០០០ម៉ែត្រ។
បើយោងតាមអ្នកស្រី Wang Yaqin បានឲ្យដឹងថា លោក Shang និងប្អូនស្រីរបស់លោកសុទ្ធតែកើតមកថ្លង់ ដោយសារតែម្ដាយរបស់ពួកគេជាមនុស្សថ្លង់ដែរ។ លោក Shang បានបាត់បង់ជើងខាងឆ្វេងម្ខាង នៅអាយុ៧ឆ្នាំ ដោយសារត្រូវរថភ្លើងកិន ព្រោះលោកមិនអាចស្ដាប់ឮសំឡេងរថភ្លើងបើកមក។
លោក Yao ដែលជាមិត្តរួមការងារ បានប្រាប់ឲ្យដឹងថា ការងារគឺចាប់ផ្ដើមនៅវេលាម៉ោង ៤ និង ៣០នាទី ប៉ុន្តែ លោក Shang និងអ្នកស្រី Wang តែងតែមកដល់មុនកន្លះម៉ោងជារៀងរាល់ថ្ងៃ។ នៅពេលអ្នកដទៃទៀតមកដល់កន្លែងធ្វើការ ប្ដីប្រពន្ធមួយគូនេះបានចាប់ផ្ដើមធ្វើការបាត់ទៅហើយ៕
ចុចអាន៖