- 2016-01-20 19:11:32
- ជំនឿ
មកដឹងឆ្នាំកំណើតដែលជាគូនឹងឆ្នាំរបស់អ្នក!
- 2016-01-20 19:11:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងឆ្នាំកំណើតដែលជាគូនឹងឆ្នាំរបស់អ្នក!
ចន្លោះមិនឃើញ
តាមរយៈក្បួនជ្រើសរើសគូស្រករ ក្បួនចិន ដែលចងក្រងដោយឯកឧត្ដម អ៊ឹម បុរិន្ទ បានបង្ហាញដូចតទៅ៖
អ្នកដែលកើតឆ្នាំជូត
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំ ឆ្លូវ ច និង វក។ មិនគួររៀបការជាមួយស្រី ដែលកើតឆ្នាំ ម្សាញ់ និង រកា ព្រោះជាគូដែលអាក្រក់បំផុត។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ច កុរ ឆ្លូវ។ មិនគួររៀបការជាមួយមនុស្សប្រុសដែលកើតឆ្នាំ ម្សាញ់ និង មមី ព្រោះជាគូដែលអាក្រក់បំផុត។
អ្នកដែលកើតឆ្នាំឆ្លូវ
ប្រុស៖ គួររៀបការជាមួយស្ត្រីដែលកើតឆ្នាំ ជូត ម្សាញ់ និង រកា។ មិនគួររៀបការនឹងស្រ្តីដែលកើតឆ្នាំ ខាល រោង និង មមី។
ស្រី៖ គួររៀបការនឹងបុរសដែលកើតឆ្នាំ ជូត ថោះ និង រកា។ មិនគួររៀបការនឹងបុរសដែលកើតឆ្នាំ ម្សាញ់ មមី និង មមែ។
អ្នកកើតឆ្នាំខាល
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ រោង ច និង រកា។ មិនគួររៀបការជាមួយនឹងស្រីដែលកើតឆ្នាំ ថោះ និង មមែ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ម្សាញ់ និង រកា។ មិនគួររៀបការជាមួយនឹងប្រុសដែលកើតឆ្នាំ ឆ្លូវ និង ថោះ។
អ្នកកើតឆ្នាំថោះ
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលកើតឆ្នាំ ឆ្លូវ ម្សាញ់ មមី និង មមែ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំ ខាល។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំ ច កុរ និង មមែ។ មិនគួររៀបការជាមួយនឹង បុរសដែលកើតឆ្នាំ ខាល រកា និង មមី។
អ្នកកើតឆ្នាំរោង
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលកើតឆ្នាំ ជូត មមែ ច និង វក។ មិនគួររៀបការជាមួយនឹងនារីដែលកើតឆ្នាំ ខាល។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំ ជូត ម្សាញ់ និង វក។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ឆ្លូវ ច និង កុរ។
អ្នកកើតឆ្នាំម្សាញ់
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំ ខាល រោង និង ម្សាញ់។ មិនគួររៀបការជាមួយនឹងស្ត្រីកើតឆ្នាំ ជូត និង ច។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតក្នុងឆ្នាំ ឆ្លូវ ថោះ និង រោង។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ជូត និង មមែ។
(រូបតំណាង)
អ្នកកើតឆ្នាំ មមី
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ វក។ មិនគួររៀបការជាមួយនឹងស្ត្រីឆ្នាំ ជូត ថោះ។
ស្ត្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ថោះ និង វក។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ឆ្លូវ ខាល កុរ។
អ្នកកើតឆ្នាំ មមែ
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ ថោះ និង វក។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតក្នុងឆ្នាំ ម្សាញ់ ឆ្លូវ មមែ និង កុរ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ថោះ កុរ និង រោង។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ខាល មមែ និង ច។
អ្នកកើតឆ្នាំ វក
ប្រុស៖ គួររៀបការជាមួយនឹងនារីដែលឆ្នាំ មមី និង រោង។ មិនគួររៀបការជាមួយនឹងនារីដែលកើតឆ្នាំ រកា វក និង កុរ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ជូត រោង និង មមី។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ វក និង រកា។
អ្នកកើតឆ្នាំរកា
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ ឆ្លូវ ខាល។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតថោះ វក និង កុរ ។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ឆ្លូវ ខាល ។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ជូត វក និង រកា ។
អ្នកកើតឆ្នាំច
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ ជូត ថោះ ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ រោង មមែ និង រកា។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ជូត ខាល ឆ្លូវ និង រោង ។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ច និង ម្សាញ់។
អ្នកកើតឆ្នាំកុរ
ប្រុស៖ គួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ ជូត ថោះ មមែ និង កុរ ។ មិនគួររៀបការជាមួយនឹងស្ត្រីដែលកើតឆ្នាំ មមី និង រោង។
ស្រី៖ គួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ ឆ្លូវ និង កុរ ។ មិនគួររៀបការជាមួយនឹងបុរសដែលកើតឆ្នាំ វក ម្សាញ់ មមែ និង រកា ។ សុខៗស្រាប់តែញាក់ ៣ កន្លែងហ្នឹងលើរាងកាយ គឺមានលាភហើយ!
អត្ថបទ៖ ណេង ណេង