- 2024-07-01 10:50:05
- ជំនឿ
ទិដ្ឋាភាពអ៊ូអរ និងគគ្រឹកគគ្រេង «ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី» ធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប
- 2024-07-01 10:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋាភាពអ៊ូអរ និងគគ្រឹកគគ្រេង «ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី» ធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប
ចន្លោះមិនឃើញ
ពិធីបុណ្យប្រពៃណីសាសនា «បុណ្យមហាផ្កាប្រាក់សាមគ្គី» ដែលធ្វើឡើងរយៈពេល ៣ថ្ងៃកាលពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលគម្រោងកសាងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៦០លានដុល្លារអាមេរិកគឺបញ្ចប់ដោយភាពឱឡារិក និងអ៊ូអរកាលទាំង៣ថ្ងៃកន្លងទៅ។
ពិធីបុណ្យរយៈពេល ៣ថ្ងៃនេះមានការនិមន្តចូលរួមពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុងសៀមរាប និងព្រះសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង និងព្រះតេជគុណចៅអធិការវត្តជាច្រើនផងដែរ។ ជាមួយគ្នានោះដែរឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យខាងលើនេះ។
សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា និងចង់ចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោជាមួយក្រុមហ៊ុនសុខាអូតែល ក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទទាំងនេះ 031 7777 108, 014 777 108, 015 777 108 ៕ ទស្សនាទិដ្ឋភាពពិធីបុណ្យដូចខាងក្រោម៖