• 2024-10-16 04:20:56
  • ជំនឿ

កាត់​ឆុង​កម្រិត​ខ្ពស់!​ អ្នកជឿងប់ងល់នាំ​គ្នា​ទៅ​ដេក​ក្នុង​មឈូស​នៅវត្ត ដើម្បី​ស្ដារ​ជោគជតារាសី​

  • 2024-10-16 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ថៃ​ច្រើន​ឡើង​​ បាននាំគ្នា​ដេក​ក្នុងមឈូស​ដើម្បី​ស្តារ​ជោគវាសនា​ឡើងវិញ​ ដោយ​​ដេក​កាន់​បាច់​ផ្កា​ក្នុង​មឈូស គ្រប​ក្រណាត់​ស​ពីលើ ឲ្យ​​ព្រះសង្ឃ​សូត្រធម៌​។​

ពិធី​នេះ​ប្រា​រព្ធ​ធ្វើ​ក្នុង​វត្ត​​មួយ​ឈ្មោះ​ បាង​ណា​ណៃ​ នៅ​រាជធានី​​បាងកក​ ដោយ​មាន​​មនុស្ស​ជាង ១០០នាក់​នាំ​គ្នា​ចូលរួម​ធ្វើ​​ជា​រៀងរាល់​ថ្ងៃ​ ដោយ​សង្ឃឹម​ថា​វា​អាច​កែ​ជោគវាសនា​របស់​ពួកគេ​ឡើង​វិញ​​។​ ​សម្រាប់​ប្រជាជន​​មួយចំនួន កំពុង​ជួប​ការ​លំបាក​សម័យ​កូវី​ដ គិត​ថា​​ពិធី​សាសនា​បែប​នេះ​គឺ​ល្អ​ និង​គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ ​

អ្នកចូលរួម​ត្រូវ​ចំណាយ ១០០ បាត​សម្រាប់​ផ្កា​ទៀន​និង​ក្រណាត់.ស។​ ​ពួកគេ​ធ្វើ​តាម​ការណែនាំ​របស់​ព្រះសង្ឃ​ដោយ​ត្រូវ​ដេក​ក្នុង​មឈូស បែរ​ក្បាល​ទៅ​ទិស​ខាងលិច ជា​ទិស​សម្រាប់​ការ​បូជា​សព​ ក្រោយ​មក​ប្តូរ​ទិស​ទៅ​កើត​វិញ​​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចាប់​កំណើត​ឡើង​វិញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់