• 2018-03-18 03:44:15
  • ព័ត៌មាន

​៦​កន្លែង ​មាន​សុវត្ថិភាព​បំផុត​ដែល​ទេសចរ​ជា​ស្ដ្រីអាចដើរ​តែ​ម្នាក់​ឯង​ដោយ​កក់​ក្តៅ

  • 2018-03-18 03:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​ក្នុង​មួយ​ជីវិត មនុស្ស​ស្រី​គួរ​តែ​ចាប់ផ្តើម​ធ្វើដំណើរ​តែ​ម្នាក់ឯង​ទៅ​ប្រទេស​ក្រៅ ដើម្បី​ឃើញ​ពិភពលោក​ដោយ​ខ្លួនឯង។ The South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​ណែនាំ​បណ្តា​ប្រទេស​៦​​ខាង​ក្រោម​ ដែល​អ្នក​ទេចរ​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ផ្លូវចិត្ត​គ្រប់​ទី​កន្លែង​ដែល​អ្នក​​ទេចរ​ចង់​ទៅ។

១ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី

​ប្រទេស​អូស្ត្រាលី​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់​ផ្តើម​ទេសចរណ៍ បើ​ទោះ​អ្នក​ទេចរជា​ស្រ្តី​ដែល​នឹង​ដើរ​ហើរ​តែ​ឯង​ក្តី។ ឆ្នេរ​ដ៏​ស្រស់ស្អាត ជីវិត​​នៅ​ទីក្រុង វប្បធម៌ និង ហាង​កាហ្វេ ដែល​អ្នក​ទេសចរអាច​ទៅ​មើល​ កន្លែង​នានា​ក្នុង​ទីក្រុង​ដោយ​ថ្មើរ​ជើង និង​ដើរមើល​ទីក្រុង​ប្រណីត​មួយ​របស់​ពិភពលោក​ដោយ​សុវត្ថិភាព​បំផុត។

២ ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន

ទីក្រុង​តូក្យូ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក។ ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ដែល​មនុស្ស​ទូទៅ ទុកដាក់​របស់​របរ​​យ៉ាង​ណា​ក៏​មិន​ចេះ​បាត់​ដែរនៅ​ទីក្រុង​មួយនេះ។ ប្រសិន​បើ​មាន​ពេល អ្នកទេសចរ​អាច​បន្ត​ទៅ​លេង អូសាកា ដែល​ខ្សែ​រថភ្លើង​រត់​ដល់​យប់ជ្រៅ បុគ្គលិក​ភាគច្រើន​ធ្វើការ​ថែម​ម៉ោង​ដល់យប់ជ្រៅ​ ដែល​អ្នក​ទេចរ​នឹង​មាន​អារម្មណ៍​ថា មិន​ដើរ​តែ​ឯង​ទេ។

៣ កោះ​សាមុយ ប្រទេស​ថៃ

កោះ​នេះ​មាន​ឈ្មោះ​ថា "ដែនដី​នៃ​ស្នាម​ញញឹម" ព្រោះ​ប្រជាជន​ភាគច្រើន​រួសរាយ​រាក់ទាក់។ វីឡា​ឆ្នេរ​ និង​ ម្ហូប​ថៃ ល្បី​បំផុត​នៅ​ទីនោះ។ បើ​បាន​ទៅ​​ដល់​កោះ​សាមុយ កុំ​ភ្លេច​ទៅ​មើល​ព្រះពុទ្ធ​បដិមា​មាស​ធំ នៅ​ភាគ​ឦសាន​នៃ​កោះ និង សួន Tar Nim’s Magic Garden នៅ​កំពូល​ភ្នំ។

៤ ទីក្រុង អាំស្ទ៊ែរដាម (Amsterdam) ប្រទេសហូឡង់

អ្នកទេចរ អាចជួលកង់ជិះតាម​មាត់​ស្ទឹង​ក្នុង​ទីក្រុង ចំណាយ​ពេល​ខ្លះ​​នៅ​សារមន្ទីរ។ អាំស្ទ៊ែរដាម ជា​ទីក្រុង​ដែល​មាន​ប្រជាជន​តិច​ជាង​១​លាន​នាក់ និង​ជា​ទីក្រុង​មាន​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ។ បន្ទាប់​មក ដើរ​លេង​នៅ​ឧទ្យាន Vondelpark និង បញ្ចប់​ថ្ងៃ​ល្អ​ឥតខ្ចោះ​ដោយ​ក្រេប​ភេសជ្ជៈ​នៅ Tales & Spirits។

៥ សិង្ហបុរី

ប្រទេស​សឹង្ហបុរី​មាន​​ច្បាប់​ដ៏​តឹងរ៉ឹង​ចំពោះ​អ្នក​ចោល​សំរាម។ ហើយ​បើ​អ្នកទេសចរ ចង់​សួរ​មនុស្ស​ដើម្បី​ស្វែង​រក​ទីកន្លែង​នានា​នៅ​ប្រទេសសឹង្ហបុរី មិន​ជា​ការ​លំបាក​ទេ។ ស្វែង​រក​ផ្លូវ​ទៅ​កាន់ Marina Bay Sands និង ទស្សនីយភាព​ដ៏​ស្រទន់​នៅ Duxton Hill អ្នក​នឹង​លង់​ជាមួយ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​មួយ​នេះ។

៦ អ៊ូប៊ុយ (Ubud) នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី

កោះ​បាលី​មាន​អ្វី​មួយ​សម្រាប់​អ្នក​ទេសចរ​គ្រប់គ្នា ទេសភាព​​ដ៏​ទាក់ទាញ​នៅ Canggu ទស្សនីយភាព​ពេល​រាត្រី​ដ៏​ស្រស់​​ស្អាតនៅ​ inyak និង ឆ្នេរ​ដ៏​ស្រស់ស្អាត។ ពេល​​ព្រឹក​ដ៏​ស្រស់ស្រាយ​អំពី​វាល​ស្រែ និង ភោជនីយដ្ឋាន​នានា​ដែល​អ្នក​មិន​គួរ​រំលង៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់