- 2018-04-24 03:17:08
- ព័ត៌មាន
សញ្ញាទាំង ៥ លើរាងកាយ បញ្ជាក់ថាអ្នកជាមនុស្សពិសេស និងកម្របំផុត
- 2018-04-24 03:17:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៥ លើរាងកាយ បញ្ជាក់ថាអ្នកជាមនុស្សពិសេស និងកម្របំផុត
ចន្លោះមិនឃើញ
តើអ្នកជឿទេថា មនុស្សកើតមកមានស្ពាយលក្ខណៈពិសេសនិងទេពកោសល្យខុសៗគ្នា? ហើយចំណុចពិសេសទាំងនោះអាចស្ដែងឡើងតាមការប្រព្រឹត្តិរបស់គេ ប៉ុន្តែក៏មានផ្នែកខ្លះនៃរាងកាយដែលអាចបង្ហាញឱ្យឃើញបានដែរ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ខ្លះដែលលេចឡើងលើរាងកាយ អាចបញ្ជាក់ថា អ្នកជាមនុស្សពិសេស និងកម្រក្នុងលោក។
១- ផ្ចិតលៀន៖
ទងផ្ចិតគ្រាន់តែជាស្លាកស្នាមដែលបន្សល់ទុក ពេលទារកកើតចេញពីផ្ទៃម្ដាយ ហើយត្រូវបានពេទ្យកាត់ចេញប៉ុណ្ណោះ។ ស្លាកស្នាមនេះនឹងនៅមានអស់មួយជីវិតតែម្ដង។ ប៉ុន្តែទម្រង់ផ្ចិតផតឬលៀនមិនមែនស្ថិតលើរបៀបនៃការកាត់នោះទេ តែវាលេចចេញតាមរយៈការសះបន្ទាប់ពីការកាត់នោះទៅវិញ។ តាមការស្រាវជ្រាវ មានមនុស្សត្រឹម១០%ប៉ុណ្ណោះនៃចំនួនប្រជាជនពិភពលោកដែលមានផ្ចិតលៀនដូចរូបខាងលើនេះ។
២- កណ្ដាស់ពេលត្រូវពន្លឺថ្ងៃ៖
ក្នុងចំណោមប្រជាជនពិភពលោក មានប្រហែល២៥%ដែលប្រតិកម្មជាមួយកម្ដៅថ្ងៃ និងបណ្ដាលឱ្យទៅជាកណ្ដាស់ ហើយនេះជាប្រតិកម្មដែលពិបាកទប់បំផុត។ មកដល់ថ្ងៃនេះ នៅមិនទាន់មានការព្យាបាលចំពោះប្រតិកម្មនេះនៅឡើយ ដូច្នេះអ្នកដែលមានបញ្ហានេះមានតែពាក់វ៉ែនតាខ្មៅ ឬពាក់មួកដែលជាយធំដើម្បីការពារផ្ទៃមុខ និងភ្នែកកុំឱ្យត្រូវកម្ដៅព្រះអាទិត្យខ្លាំងពេក ឬកាត់បន្ថយការដើរក្រោមកម្ដៅថ្ងៃប៉ុណ្ណោះ។
៣- អ្នកដែលមានម្រាមជើងចង្អុលវែងជាងគេ៖
វាត្រូវបានគេហៅថា ម្រាមជើងជនជាតិក្រិច ដែលមានតែ១០%ប៉ុណ្ណោះនៃប្រជាជនលើពិភពលោកដែលមានសរីរាង្គបែបនេះ។ អ្នកដែលមានម្រាមជើងបែបនេះអាចពិបាកក្នុងការរកស្បែកជើងពាក់ ព្រោះបើពាក់ស្បែកជើងឃ្លុបមុខតូចពេកនឹងធ្វើឱ្យម្រាមដែលលៀនវែងជាងគេនោះទៅជាឈឺ។ តាមជំនឿ អ្នកដែលមានម្រាមកម្របែបនេះច្រើនមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំ ស្វាហាប់ និងចេះច្នៃប្រឌិត។
៤- ខ្សែបាតដៃមានរាងអក្សរ X ទាំងសងខាង៖
អ្នកដែលមានខ្សែបាតដៃប្រភេទនេះពិតជាកម្រមានបំផុត ព្រោះមានតែ៣%ប៉ុណ្ណោះនៃប្រជាជនដែលមានចំណុចពិសេសនេះ។ មនុស្សជាច្រើនជឿថា វាជាសញ្ញាណនៃមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំក្នុងឆាកជីវិត។
៥- អ្នកដែលមិនមានដុះថ្គាមទាល់៖
តាមធម្មតា ធ្មេញក្នុងក្រអូមមាត់មនុស្សត្រូវដុះថ្គាមទាល់នៅរយៈពេលណាមួយ ដែលគេជឿថា កាលណាដល់ពេលដុះធ្មេញទាល់នេះ គឺជាដំណាក់កាលឈប់លូតកម្ពស់របស់មនុស្ស។ ប៉ុន្តែមានមនុស្សតែ២០%ប៉ុណ្ណោះដែលមិនមានថ្គាមទាល់ដុះតែម្ដង។ ទោះយ៉ាងណា ការដុះថ្គាមទាល់ក៏អាចខុសគ្នាតាមតំបន់ តាមប្រទេសដែរ ឧទាហរណ៍ នៅប្រទេសម៉ិកស៊ីកូ ប្រជាជនស្ទើរតែ១០០%ដែលគ្មានថ្គាមទាល់ ចំណែកនៅកោះ Tasmania ប្រទេសអូស្ត្រាលីវិញ គ្រប់គ្នាសុទ្ធតែមានថ្គាមទាល់ទាំងអស់៕
ចុចអាន៖