- 2018-05-06 06:17:23
- ព័ត៌មាន
ថៃប្រកាសផ្ដល់ប្រាក់ឲ្យពលរដ្ឋទាក់សត្វព្រាប ព្រោះហេតុផលហួសចិត្តមួយ
- 2018-05-06 06:17:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃប្រកាសផ្ដល់ប្រាក់ឲ្យពលរដ្ឋទាក់សត្វព្រាប ព្រោះហេតុផលហួសចិត្តមួយ
ចន្លោះមិនឃើញ
ចៅសង្កាត់ម្នាក់ក្នុងប្រទេស ថៃ បានប្រកាសផ្ដល់ប្រាក់រង្វាន់សម្រាប់ប្រជាពលរដ្ឋណាដែលចាប់សត្វព្រាបបានរួចប្រគល់ឲ្យអជ្ញាធរ។
យុទ្ធនាការនេះធ្វើឡើងក្នុងសង្កាត់ M ueang នៃខេត្ត Lop Buri ប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ ដោយសារតែចំនួនសត្វព្រាបកើនឡើងច្រើនលើសលប់។ មន្ត្រីជាន់ខ្ពស់ម្នាក់គឺលោក Plaek Thepparak ឲ្យដឹងថា "ចំនួនសត្វព្រាបកើនឡើងពី ៤ ទៅ៥ដងក្នុងមួយឆ្នាំៗនៅសង្កាត់នេះ ហើយជារឿយៗពួកវាតែងតែជុះអាចម៍ដាក់ការិយាល័យរដ្ឋាភិបាល, តំបន់ប្រវត្តិសាស្ត្រ, ប្រាសាទ និងផ្ទះប្រជាជនជាច្រើនក្នុងតំបន់។” បុរសរូបនេះបន្តថា "កាលពីមុន ប្រជាជនអាចយកទឹកភ្លៀងមកប្រើប្រាស់បាន ប៉ុន្តែឥឡូវពួកគេត្រូវចំណាយលុយទិញទឹកស្អាត ដោយសារតែទឹកភ្លៀងក្លាយទៅជាកខ្វក់ដោយសារអាចម៍ព្រាប។”
ដូចនេះហើយទើបយុទ្ធនាការនេះចាប់ផ្ដើមឡើង ដោយផ្ដល់ប្រាក់ចំនួន ១០ បាត ក្នុងមួយក្បាល ដល់ប្រជាជនដែលចាប់សត្វព្រាបបាន។ ក្រៅពីនេះ សត្វព្រាបទាំងអស់ដែលចាប់បាន អាជ្ញាធរនឹងបញ្ជូនទៅតំបន់ដាច់ដោយឡែកក្នុងខេត្តក្បែរនោះ៕
ចុចអាន ៖